ប្រទេសអេហ្ស៊ីបបើកច្រកព្រំដែនតំបន់ Gaza Strip លើកដំបូងក្នុងឆ្នាំ២០១៨

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ២០១៨

ប្រទេសអេហ្ស៊ីបបើកច្រកព្រំដែនតំបន់ Gaza Strip ជាលើកដំបូងក្នុងឆ្នាំនេះ រយៈពេល៣ថ្ងៃនេះបើយោងតាមការរាយការណ៍របស់ AP ដែលដកស្រង់សម្តីមន្រ្តីនៅតំបន់ Cairo។ ច្រកព្រំដែន Rafah មានដំណើរការរយៈពេល៣ថ្ងៃ ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីប្រាប់ឲ្យដឹងនៅថ្ងៃពុធនេះ។ ស្ថានទូតប៉ាឡេស្ទីននៅទីក្រុង Cairo បញ្ជាក់ពីការបើកច្រកទ្វារសំខាន់របស់តំបន់ Gaza ទៅកាន់ពិភពលោក។ អ្នករស់នៅតំបន់ Gaza រាប់ពាន់នាក់ស្ថិតក្នុងបញ្ជីធ្វើដំណើរ។ ពួកគេភាគច្រើនគឺជាអ្នកជម្ងឺវេជ្ជសាស្ត្រ និស្សិត និងអ្នកកាន់ប័ណ្ណស្នាក់នៅតាមបណ្តាប្រទេសដទៃទៀត។ សេចក្តីប្រកាសស្តីពីការបើកដំណើរការនេះធ្វើឡើងនៅពេលមានការព្រមានអំពីវិបត្តិសុខាភិបាលក្នុងតំបន់ Gaza ដែលមានប្រជាជនប្រមាណជា២លាននាក់។ ប្រទេសអេហ្ស៊ីបបិទច្រកព្រំដែន Rafah តាំងពីក្រុម Hamas ចូលទៅកាន់កាប់ទឹកដីនេះក្នុងឆ្នាំ២០០៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here