ប្រទេសហ្វីលីពីនសរសើរការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់បញ្ចូលក្រុមសម្ព័ន្ធ ISIS ក្នុងស្រុកចូលក្នុងបញ្ជីខ្មៅ

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០១៨

ប្រទេសហ្វីលីពីនសាទរចំពោះសេចក្តីសម្រេចរបស់ក្រុង Washington ក្នុងការដាក់បញ្ចូលក្រុមសម្ព័ន្ធអ៊ីស្លាមនិយមចំនួន២ក្រុមចូលក្នុងបញ្ចីខ្មៅ។ ក្រសួងការបរទេសអាមេរិក និងក្រសួងហិរញ្ញវិត្ថុចាត់ទុកក្រុម Maute និង Dawlatul Islamiyah Waliyatul Masrik ជាអង្គភាពភេរវករនៅថ្ងៃអង្គារ និងរារាំងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ពួកគេដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយថែមទាំងរារាំងជនជាតិអាមេរិកមិនឱ្យទាក់ទងជាមួយពួកគេនេះបើយោងតាមប្រភពព័ត៌មានពី AFP។ សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិនៅទីក្រុងម៉ានីលនិយាយថាទង្វើនេះគឺជាការបញ្ជាក់ឲ្យដឹងថាអាជ្ញាធរហ្វីលីពីនដឹងរួចទៅហើយថាក្រុម Maute និងក្រុម Dawlah-Islamiya គឺជាក្រុមភេរវករ។ ក្រុម Maute និងក្រុម Dawlah-Islamiya នឹងត្រូវគេបដិសេធមិនឱ្យចូលប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក និងប្រឈមការដាក់ទណ្ឌកម្មដែលធ្វើឱ្យពួកគេពិបាកធ្វើសកម្មភាពនានារបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន និងនៅបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here