ទូតសហរដ្ឋអាមេរិកក្នុងប្រទេសទួរគីនឹងបិទទ្វារដោយសារបញ្ហាសន្តិសុខសុវត្ថិភាព

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០១៨

ទូតសរដ្ឋអាមេរិកក្នុងទីក្រុងអង់ការ៉ាប្រទេសទួរគីនឹងបិទទ្វារនៅថ្ងៃច័ន្ទ ដោយសារតែមានការគម្រាមកំហែងផ្នែកសន្តិសុខលើជនជាតិអាមេរិកនៅទីនោះ។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតចេញផ្សាយនៅល្ងាចថ្ងៃអាទិត្យព្រមានពលរដ្ឋអាមេរិកក្នុងប្រទេសទួរគីជៀសវាងកុំឱ្យមានហ្វូងមនុស្សផ្តុំគ្នាច្រើននៅតាមអាគារស្ថានទូតដើម្បីបង្កើនឥរិយាបថ និងបញ្ជ្រៀបការយល់ដឹងអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្រជាជនអាមេរិកនៅពេលធ្វើដំណើរកម្សាន្តជាអ្នកទេសចរនៅទីកន្លែងសាធារណៈ និងសូម្បីតែនៅផ្សារទំនើប។ ក្នុងសេចក្តីថ្លែងការណ៍បន្តថាមានតែសេវាកម្មបន្ទាន់ៗប៉ុណ្ណោះនឹងត្រូវផ្តល់ឱ្យនៅស្ថានទូតដូចជាការណាត់ជួបធ្វើទិដ្ឋាការ ហើយសេវាកម្មធម្មតាផ្សេងៗទៀតនឹងត្រូវផ្អាករហូតដល់មានការជូនដំណឹងបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here