ក្មេងជំទង់ម្នាក់ត្រូវជាប់ពន្ធធនាគារអស់មួយជីវិតបន្ទាប់ពីប៉ូលិសប្រឆាំងភេរវកម្មចាប់ខ្លួននៅពេលការប្រគំតន្ត្រី Justin Bieber

0

ប្រភពព័ត៌មានពី ​RT ចេញផ្សាយថ្ងៃទី ០​៤​ ខែ មីនា ឆ្នាំ២០១៨

ក្មេងជំទង់ជនជាតិវ៉េលម្នាក់ត្រូវជាប់ពន្ធធនាគារអស់មួយជីវិតដោយសារតែរៀបចំផែនការវាយប្រហារភេរវកម្មទៅលើការប្រគំតន្ត្រី Justin Bieber។ ក្មេងប្រុសនេះត្រូវប៉ូលិសចាប់ខ្លួនដោយសារមានញញួរនិង “សំបុត្រធ្វើទុក្ករកម្ម” ដែលប្រកាសថាគាត់គឺជាទាហាននៃរដ្ឋអ៊ីស្លាម។ ក្មេងប្រុសឈ្មោះ Lloyd Gunton អាយុ១៧ឆ្នាំ​មកពីរដ្ឋ Rhondda Cynon Taff ត្រូវចាប់ខ្លួននៅក្នុងខែមិថុនាឆ្នាំ២០១៧។ គាត់ត្រូវចាប់ខ្លួនដោយប៉ូលិសនៅថ្ងៃតែមួយនៃការប្រគំតន្ត្រី​ Justin Bieber ហើយត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារយ៉ាងហោចណាស់១១ឆ្នាំ។ តុលាការ Birmingham Crown ឮថាក្មេងជំទង់រូបនេះរកមើលព័ត៌មានអំពីសុវត្ថិភាពព្រឹត្តិការណ៍។ គាត់ក៏បានចម្លងរូបភាពការប្រគំតន្រ្តីរក្សាទុកនៅលើកុំព្យូទ័ររបស់គាត់។ ប៉ូលិសក៏បានរកឃើញកាំបិតផ្ទះបាយ​ ញញួរនិង “សំបុត្រធ្វើទុក្ករកម្ម” នៅក្នុងកាបូបស្ពាយនៅពេលដែលពួកគេស្វែងរកផ្ទះរបស់គាត់។ ក្នុងលិខិតនោះសរសេរថា “ខ្ញុំជាទាហាននៃរដ្ឋអ៊ីស្លាម។ “ខ្ញុំវាយប្រហារក្រុង Cardiff នៅថ្ងៃនេះដោយសារតែរដ្ឋាភិបាលរបស់អ្នកនៅរក្សាគោលដៅទម្លាក់គ្រាប់បែកនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ វានឹងមានការវាយប្រហារបន្ថែមទៀតនាពេលអនាគត។ ក្មេងជំទង់នេះបដិសេធការរៀបចំអំពើភេរវកម្ម និងការចោទប្រកាន់ភេរវកម្មបួនផ្សេងទៀតប្រឆាំងនឹងគាត់។ គាត់ប្រាប់តុលាការថាគាត់មិនជឿលើសាសនាអ៊ីស្លាម​ មិនមានកម្មសិទ្ធចម្លងគុម្ពីកូរ៉ាន់​ មិនជឿលើសាសនាអ៊ីស្លាម និងហូបសាច់ ប៉ុន្តែគាត់មាន “ចំណាប់អារម្មណ៍ឆ្កួតៗ”។ គាត់សារភាពថាគាត់ចង់ដឹងអំពីក្រុម ISIS ប៉ុន្តែគាត់មិនទាន់ដឹងច្បាស់អំពីការវាយប្រហារនោះទេ។ ក្មេងប្រុសជំទង់និយាយថា “ខ្ញុំចង់ឃើញប្រជាពលរដ្ឋដែលចាប់អារម្មណ៍ការធ្វើភេរវកម្មអាចស្វែងរកតាមអ៊ីនធឺណែត​នឹងទទួលបានព័ត៌មាន​ព្រោះប៉ូលិស និងរដ្ឋាភិបាលកំពុងព្យាយាមបង្ក្រាបអំពើភេរវកម្ម និងការបះបោរ។ “ខ្ញុំចង់ដឹងថាតើវាអាចទៅរួចមិនមែនសម្រាប់តែខ្ញុំ​ ប៉ុន្តែពីទស្សនៈរបស់អ្នកដទៃ”។ ទោះបីជាយ៉ាងណាលោក Sue Hemming មកពីការិយាល័យរដ្ឋអាជ្ញាមិនមានការសង្ស័យថាក្មេងជំទង់មានបំណងអនុវត្តការវាយប្រហារនោះទេ។ លោក Hemming និយាយថាតាមការពិនិត្យឥរិយាបថរបស់ក្មេងជំទង់នេះអស់ជាច្រើនខែ​រួចមកទើបដឹងថាមិនសង្ស័យថាគាត់មានបំណងសម្លាប់មនុស្ស និងធ្វើឱ្យរបួសក្នុងហេតុការណ៍វាយប្រហារលើស្ពាន Westminster នោះទេ។ “ភ្នាក់ងារ CPS បង្ហាញភស្តុតាងជាច្រើនថាគាត់ត្រូវគេរៀបចំដើម្បីឱ្យស្លាប់ចំពោះទស្សនៈជ្រុលនិយមពិភពលោក ហើយឥឡូវនេះគាត់ត្រូវប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារ។ ចៅក្រម Mark Wall QC រៀបរាប់ពីចំនុចដែលរកឃើញនៅក្នុងកាបូបស្ពាយរបស់សិស្សថ្នាក់ទី១ដែលមានឈ្មោះថា “ភេរវករ។ “គាត់និយាយពីការបង្ហោះ Instagram របស់ក្មេងជំទង់សរសេរជាភាសាអង់គ្លេស និងភាសាអារ៉ាប់ថា Gunton ដែលរស់នៅក្នុងកសិដ្ឋានមួយគ្រោងនឹងចាប់ផ្តើមការវាយប្រហារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here