ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០១៨
ការបំផ្ទុះមួយវាយប្រហារក្បួនរបស់នាយករដ្ឋមន្ត្រីប៉ាឡេស្ទីននៅថ្ងៃអង្គារក្នុងអំឡុងដំណើរទស្សនកិច្ចដ៏កម្រមួយរបស់លោកទៅកាន់តំបន់កាហ្សានេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន AP។ លោក Rami Hamdallah មិនបានរងរបួសទេ ប៉ុន្តែអាជ្ញាធរប៉ាឡេស្ទីនចោទប្រកាន់យុទ្ធជននៅតំបន់កាហ្សាភ្លាមៗថាព្យាយាមសម្លាប់រដ្ឋមន្រ្តី។ រថយន្តចំនួន៣គ្រឿង នៅក្នុងក្បួនរងការខូចខាតដោយបង្អួចរបស់រថយន្តរបូតចេញ។ លោក Hamdallah ជាអ្នកកាន់នៅតំបន់ West Bank ទៅដល់តំបន់ Hamas-Gaza ដើម្បីសម្ភោធគម្រោងរោងចក្របង្ហូរទឹកបន្ទាប់ពីធនាគារពិភពលោក សហភាពអឺរ៉ុប និងរដ្ឋាភិបាលអឺរ៉ុបដទៃទៀតផ្តល់កញ្ចប់ថវិកាជិត៧៥លានដុល្លារ។ ការបើកដំណើរការគម្រោងនេះត្រូវពន្យារពេលអស់រយៈពេល៤ឆ្នាំមកហើយ ដោយក្រុម Hamas ដណ្តើមកាន់កាប់តំបន់ Gaza ពីអាជ្ញាធរប៉ាឡេស្ទីនក្នុងឆ្នាំ២០០៧ ដែលបណ្តាលឲ្យប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីបខ្វះថាមពល និងមានទំនាស់៕
