ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០១៨
ប៉ូលិសអ៊ីតាលីចាប់ខ្លួនបុរសជនជាតិអេហ្សីបម្នាក់សង្ស័យថាជាសមាជិកក្រុមឧទ្ទាម ISIS។ បុរសនេះត្រូវគេចោទប្រកាន់ពីបទធ្វើបាបក្មេងៗ និងលើកទឹកចិត្តក្មេងទាំងនោះឲ្យសម្លាប់មនុស្សដែលមិនមែនជាជនជាតិអ៊ីស្លាមនេះបើយោងតាមការរាយការណ៍របស់ Reuters។ លោក Abdel Rahman អាយុ៥៩ឆ្នាំជាប្រធានមជ្ឈមណ្ឌលអ៊ីស្លាម Al Dawa នៅភាគខាងជើងទីក្រុង Foggia។ ប៉ូលិសនិយាយថាលោក Abdel Rahman ប្រើតួនាទីនេះដើម្បីលើកកម្ពស់សកម្មភាពភេរវកម្ម និងផ្សព្វផ្សាយឲ្យក្រុមជីហាដ។ លោក Rahman ស្ថិតក្រោមការឃ្លាំមើលអស់រយៈពេលជាច្រើនខែ ហើយសកម្មភាពក្នុងថ្នាក់រៀនរបស់គាត់ជាមួយកុមារក្នុងតំបន់ត្រូវគេថតទុក។ លោក Rahman រៀបការជាមួយស្ត្រីជនជាតិអ៊ីតាលីម្នាក់ ហើយក៏ទទួលបានសញ្ជាតិអ៊ីតាលី៕