ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០១៨
នៅថ្ងៃពុធកម្លាំងចម្រុះដឹកនាំដោយសហររដ្ឋអាមេរិកប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ីស្លាម (IS/ISIS) សារភាពថាពួកគេសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់៨៥៥នាក់ក្នុងការវាយប្រហារតាមអាកាសនៅប្រទេសអ៊ីរ៉ាក់ និងស៊ីរីរយៈពេល៤ឆ្នាំមកនេះ។ ការវាយប្រហារនេះធ្វើឡើងចាប់តាំងពីមានប្រតិបត្ដិការស្វែងរកដំណោះស្រាយ ហើយយ៉ាងហោចណាស់មានជនស៊ីវិល៨៥៥នាក់ត្រូវគេសម្លាប់នេះបើយោងតាមប្រភពព័ត៌មានពីបញ្ជាការដ្ឋានកណ្តាលអាមេរិកនិយាយនៅក្នុងរបាយការណ៍ប្រចាំខែ។ កម្លាំងចម្រុះធ្វើការវាយប្រហារតាមអាកាសសរុបចំនួន២៩,២២៥លើកនៅចន្លោះខែសីហាឆ្នាំ ២០១៤ដល់ចុងខែកុម្ភៈឆ្នាំ២០១៨ ហើយក្នុងអំឡុងពេលនោះជនស៊ីវិលរងគ្រោះមានចំនួន២,១៣៥នាក់នេះបើយោងតាមប្រភពរបាយការណ៍៕