លោក ត្រាំ៖ នេះជា “ឱកាសល្អ” ដែលលោក គីម នឹងបោះបង់ចោលការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ

0

ប្រភពព័ត៌មានពី ChannelNewAsia ចុះផ្សាយថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០១៨

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលយល់ព្រមជួបជាមួយលោក គីម ជុងអ៊ុន និយាយនៅថ្ងៃពុធនេះថាពេលនេះគឺជាឱកាសដ៏ល្អមួយដែលមេដឹកនាំកូរ៉េខាងជើងនឹងបោះបង់ការវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់ខ្លួន។ លោក ត្រាំ សរសេរក្នុងអត្ថបទមួយនៅព្រឹកព្រលឹមថា “រយៈពេលជាច្រើនឆ្នាំ និងតាមរយៈរដ្ឋបាលជាច្រើន មនុស្សគ្រប់ៗគ្នានិយាយថាសន្តិភាព និងការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េមិនមែនជាលទ្ធភាពតូចតាចទេ”។ “ពេលនេះមានឱកាសដ៏ល្អមួយដែលលោក គីម ជុងអ៊ុន នឹងធ្វើអ្វីដែលត្រឹមត្រូវសម្រាប់ប្រជាជនរបស់គាត់ និងសម្រាប់មនុស្សជាតិ។ សង្ឃឹមថានឹងមានកិច្ចប្រជុំរបស់យើង!”។ ការអត្ថាធិប្បាយរបស់លោកកើតឡើងនៅពេលដែលលោក គីម បំពេញទស្សនកិច្ចដ៏ស្ងប់ស្ងាត់ និងមិនធ្លាប់មានពីមុនមកទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃពុធពេលដែលប្រទេសទាំង២ព្យាយាមកែសម្រួលចំណងទាក់ទងគ្នាមុនពេលជំនួបកំពូលក្រុងព្យុងយ៉ាងជាមួយក្រុងវ៉ាស៊ីនតោន និងជាមួយប្រទេសកូរ៉េខាងត្បូង។ យោងតាមភ្នាក់ងារព័ត៌មានចិនស៊ីនហ៊ួរនិយាយថាមេដឹកនាំទាំង២នាក់ធ្វើកិច្ចចរចានៅសាលមហោស្រពមហាជន ហើយលោក គីម សន្យាថាលោកនឹងប្តេជ្ញាចិត្តលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ កាសែតនេះនិយាយថាលោក គីម ក៏សម្តែងនូវឆន្ទៈក្នុងការរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ផងដែរ។ ក្រុមអ្នកវិភាគនិយាយថាលោក ស៊ី ទំនងជាចង់ឃើញលោក គីម ដើម្បីធានាថាប្រទេសកូរ៉េខាងជើងមិនកាត់ផ្តាច់នូវកិច្ចព្រមព្រៀងមួយជាមួយលោក ត្រាំ ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិននៅក្នុងជំនួបកំពូលដែលគេរំពឹងថានឹងធ្វើឡើងនៅខែឧសភាខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here