ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០១៨
ប្រទេសប៉ូឡូញចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារមីស៊ីលតម្លៃ ៤.៧៥ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក។ ប្រទេសប៉ូឡូញអះអាងថាបើសិនចង់មាន “ទំនាក់ទំនងមិត្តភាពល្អ” ជាមួយប្រទេសជិតខាង និងភាពល្អបំផុតរបស់មិត្តភាពគឺត្រូវពង្រឹងលើវិស័យយោធា។ លោកប្រធានាធិបតីប៉ូឡូញ Andrzej Duda និយាយនៅក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃពុធថា “វាគឺជាព្រឹត្តិការណ៍ប្រវត្ដិសាស្ដ្រដ៏អស្ចារ្យដែលប្រទេសប៉ូឡូញបង្ហាញពិភពលោកនូវបច្ចេកវិជ្ជាថ្មីទំនើបនៃគ្រឿងសព្វាវុធ និងមធ្យោបាយការពារ”។ លោកនាយករដ្ឋមន្រ្តី Mateusz Morawiecki ប្រាប់ទូរទស្សន៍ TVP កាលពីថ្ងៃអង្គារថាប្រព័ន្ធការពារមីស៊ីលលើកដំបូងមកដល់ប្រទេសប៉ូឡូញក្នុងឆ្នាំ២០២២ និងមីស៊ីលបន្ទាប់មកដល់នៅឆ្នាំ២០២៤ ហើយលោកបន្ថែមថាការចរចារទទួលបានលទ្ធផលយ៉ាងល្អ។ លោកនិយាយថាប្រព័ន្ធការពារមីស៊ីលនឹង “ធានាសុវត្ថិភាពដែនអាកាសរបស់យើងដែលមិនធ្លាប់មានពីមុនមក”។ យោងតាមលោក Morawiecki បានឲ្យដឹងថាប្រព័ន្ធការពារមីស៊ីលប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយដែលសហរដ្ឋអាមេរិកលក់ឱ្យតែប្រទេសប៉ូឡូញតែប៉ុណ្ណោះ។ នេះគឺជាភ័ស្តុតាងនៃសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងប្រទេសសម្ព័ន្ធមិត្តដែលសហរដ្ឋអាមេរិកជឿជាក់លើប្រទេសប៉ូឡូញ។ ប្រព័ន្ធនេះគឺជាប្រព័ន្ធការពាររយ:ចម្ងាយឆ្ងាយរចនាឡើងដើម្បីការពារប្រឆាំងនឹងយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោងឬមីស៊ីលចម្បាំង។ យោងតាមលោក Raytheon បានឱ្យដឹងថាប្រព័ន្ធការពារនេះធ្វើតេស្តសាកល្បងប្រមាណជាជាង៣,០០០ដងទ្រាំទ្រគ្រប់អាកាសធាតុ បានចម្ងាយឆ្ងាយ រយៈកម្ពស់ខ្ពស់៕
