ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០១៨
មេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូងនឹងរៀបចំកិច្ចប្រជុំកំពូលលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍នៅថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨ខាងមុខនេះ។ យោងតាមសេចក្តីថ្លែងការណ៍រួមមួយបាននិយាយថាការចរចារវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon-Jae-in នឹងធ្វើឡើងនៅក្នុងតំបន់ Panmunjom ព្រំប្រទល់រវាងប្រទេសទាំងពីរ។ កាលបរិច្ឆេទនឹងប្រកាសជាផ្លូវការបន្ទាប់ពីមន្រ្តីទាំង២ភាគីជួបគ្នាដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលដ៏កម្រមួយនេះ។ សេចក្តីប្រកាសនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលេចចេញព័ត៌មានអំពីជំនួបពិភាក្សារវាងលោក គីម និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង។ ក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង មេដឹកនាំកូរ៉េខាងជើងស្នើសុំម្តងហើយម្តងទៀតក្នុងការបំបាក់នុយក្លេអ៊ែរឧបទ្វីបកូរ៉េ។ មេដឹកនាំកូរ៉េខាងជើងបាននិយាយពេលថ្មីៗនេះថាលោកចង់ជួបប្រធានាធិបតីអាមេរិចលោក ដូណាល់ ត្រាំ។ លោក ត្រាំ បានទទួលយកសំណើនេះ ហើយពួកគេអាចជួបគ្នាឆាប់ៗនេះ ប្រហែលក្នុងខែឧសភាខាងមុខនេះ។ កាលពីថ្ងៃពុធលោក ត្រាំ បានស្វាគមន៍ចំពោះព័ត៌មានអំពីការវិវឌ្ឍន៍ថ្មីមួយ បន្ទាប់ពីកិច្ចចរចារវាងមេដឹកនាំចិន និងកូរ៉េខាងជើងនៅក្នុងទីក្រុងប៉េកាំងនាពេលថ្មីៗនេះ។ សូមបញ្ជាក់ផងដែរថាទោះជាយ៉ាងណាក៏ដោយលោក ត្រាំ ក៏បាននិយាយថាការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងនឹងបន្តនៅឡើយទេ។ ការប្រកាសអំពីកាលបរិច្ឆេទនៃកិច្ចចរចារកំពូលវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងគឺជាការផ្លាស់ប្តូរថ្មីបំផុតក្នុងសកម្មភាពការទូតមួយចាប់តាំងពីដើមឆ្នាំនេះដូចជាមានវត្តមានរបស់កូរ៉េខាងជើងចូលរួមប្រកួតកីឡាអូឡាំពិករដូវរងានៅប្រទេសកូរ៉េខាងត្បូង៕
