ប្រទេសរុស្ស៊ីធ្វើតេស្តសាកស្បង​គ្រាប់មីស៊ីល ICBM ធុនធ្ងន់ជាលើកទី២

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ៣០​ ខែ មីនា ឆ្នាំ២០១៨

ក្រសួងការពារជាតិរុស្ស៊ីចេញផ្សាយវីដេអូមួយបង្ហាញពីការសាកល្បងមីស៊ីលប្លោងអន្តរទ្វីបជាលើកទី២ឈ្មោះថា Sarmat។ ក្រសួងនិយាយថាការសាកល្បងនេះទទួលបានជោគជ័យ។ ការសាកល្បងនេះធ្វើឡើងនៅតំបន់ Plesetsk Cosmodrom​ ភាគពាយព្យប្រទេសរុស្ស៊ី។ ក្រសួងការពារជាតិនិយាយនៅក្នុងសារព័ត៌មានថាមីស៊ីល Sarmat ជាមីស៊ីលធុនធ្ងន់ដែលដាក់ជំនួសមីស៊ីលសម័យសូវៀត Voevoda​ (អង្គការណាតូរាយការណ៍ឈ្មោះ Satan) ដែលបានបញ្ជាក់នៅដំណាក់កាលមុន​បាញ់​ និងដំណាក់កាលដំបូង។ វីដេអូនេះបង្ហាញពីមីស៊ីលលាបពណ៌ខ្មៅ​ និងសសម្រាប់ងាយស្រួលក្នុងការវាស់ល្បឿនជាងមុន​ដែលធ្វើដំណើរចេញពីក្រោមដីបន្ទាប់ផ្តើមម៉ាស៊ីនបាញ់បន្តឡើងលើអាកាស។ មីស៊ីល Sarmat ជាផ្នែកមួយនៃអាវុធថ្មីរបស់រុស្ស៊ីដែលបង្ហាញដោយលោក វ្ល៉ាឌីមៀរ ពូទីន នៅចុងខែកុម្ភៈ។ មីស៊ីលប្លោង ICBM បាញ់ចម្ងាយគ្មានដែនកំណត់ដែលអាចផ្ទុកក្បាលគ្រាប់ឆ្លងពីភាគខាងជើង​ឬប៉ែកខាងត្បូងទៅគ្រប់ទីកន្លែងនៅលើភពផែនដី។ ការសាកល្បងទ្រង់ទ្រាយធំនេះត្រូវគេរំពឹងដាក់ដំណើរការឆ្នាំ២០១៩​ឬឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here