អ្នកកាសែតឥណ្ឌាក្លែងក្លាយត្រូវចាប់ខ្លួននៅប្រទេសអូស្ត្រាលីអំពីការជួញដូរមនុស្ស

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០១៨

អ្នកសារព័ត៌មានជនជាតិឥណ្ឌាម្នាក់រងការចោទប្រកាន់ពីបទរត់ពន្ធមនុស្ស បន្ទាប់ពីលោកត្រូវក្រុមមន្ត្រីចោទថាបានជួយមនុស្ស៨នាក់ឱ្យចូលក្នុងប្រទេសអូស្ត្រាលីដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបញ្ជាក់អត្តសញ្ញាណក្លែងក្លាយ។ ក្រុមនេះបានប្រាប់មន្រ្តីនៅព្រលានយន្តហោះទីក្រុង Brisbane ថា ពួកគេមកដើម្បីធ្វើសេចក្ដីរាយការណ៍អំពីការប្រកួត Commonwealth Games ។ ប្រសិនបើត្រូវកាត់ទោសពីបទជួញដូរមនុស្ស អ្នកសារព័ត៌មានដែលមានសុពលភាពប្រព័ន្ធផ្សព្វផ្សាយត្រឹមត្រូវនឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ។ ការប្រកួត Commonwealth Games នឹងត្រូវប្រារព្ធធ្វើឡើងនៅទីក្រុង Gold Coast ប្រទេសអូស្ត្រាលីនៅចន្លោះថ្ងៃទី៤ និង១៥ ខែមេសាខាងមុននេះ។ ក្រុមនេះបានធ្វើដំណើរឆ្លងកាត់ទីក្រុងបាងកក ប្រទេសថៃជាកន្លែងដែលក្រុមមន្រ្តីសង្ស័យថាពួកគេកាន់ឯកសារក្លែងបន្លំ និងបានផ្តល់ដំណឹងមកអាជ្ញាធរប្រទេសអូស្ត្រាលីផងដែរ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកកាសែតលោក Rakesh Sharma រងការចោទប្រកាន់ពីបទសម្របសម្រួលឯកសារក្លែងក្លាយ និងការបំភាន់ព័ត៌មានទាក់ទងទៅនឹងពលរដ្ឋ ដែលមិនមែនជាពលរដ្ឋអូស្ត្រាលី។ មន្ត្រីជាន់ខ្ពស់កងកម្លាំងព្រំដែនអូស្ត្រាលី លោក Terry Price បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នរណាម្នាក់ចង់ចូលទៅប្រទេសអូស្រ្តាលីរួមទាំងអត្តពលិក មន្រ្តីក្រុម អ្នកសង្កេត និងប្រព័ន្ធផ្សព្វផ្សាយនានាត្រូវតែមានទិដ្ឋាការត្រឹមត្រូវ និងការទទួលស្គាល់ជាផ្លូវការ និងត្រូវតែមានការវិនិច្ឆ័យដើម្បីក្លាយជាអ្នកធ្វើទស្សនកិច្ចស្របច្បាប់”។ សូមបញ្ជាក់ផងដែរថាសវនាការបន្ទាប់នឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ខែមេសា ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here