មនុស្សជាច្រើននាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នានៅ Kashmir

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០១៨

មនុស្ស១៦នាក់ត្រូវគេសម្លាប់ក្នុងការប៉ះទង្គិចគ្នានៅ Kashmir ប្រទេសឥណ្ឌា នេះបើយោងតាមប្រភពព័ត៌មានពីប៉ូលិស។ ទាហានឥណ្ឌា៣នាក់ និងជនសង្ស័យជាកម្លាំងយោធា១១នាក់ត្រូវគេសម្លាប់ក្នុងការប៉ះទង្គិចគ្នាជាច្រើនកន្លែងនៅក្បែររដ្ឋធានី Srinagar។ ជនស៊ីវិល២នាក់ស្លាប់នៅពេលដែលប៉ូលិសបើកការបាញ់ប្រហារលើក្រុមបាតុករដែលគប់ដុំថ្ម និងស្រែកពាក្យស្លោកប្រឆាំងនឹងអាជ្ញាធរឥណ្ឌា។ អ្នកស្រុកប្រាប់ Reuters ថាចំនួនអ្នករងរបួសដោយការប៉ះទង្គិចកើនឡើងដល់៥០នាក់ ហើយវាជាប្រតិបត្តិការដ៏ធំមួយ។ ការប្រយុទ្ធគ្នានៅតែបន្តនេះបើយោងតាមអគ្គមេបញ្ជាការប៉ូលិស Swayam Prakash Pani ប្រាប់ភ្នាក់ងារ AFP។ ទាំងជនជាតិប៉ាគីស្ថាន និងឥណ្ឌាទាមទារគ្រប់គ្រងតំបន់ Kashmir ទាំងមូល។ ការប៉ះទង្គិចគ្នារវាងបាតុករ និងអាជ្ញាធរឥណ្ឌាក្លាយទៅជារឿងធម្មតានៅពេលដែលមានភាពតានតឹងនៅក្នុងតំបន់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here