លោក Erdogan ហៅលោក Netanyahu ថាជា “ភេរវជន” ក្នុងការសម្លាប់អ្នកតវ៉ានៅតំបន់កាហ្សា

0

ប្រភពព័ត៌មាន RT ចេញផ្សាយថ្ងៃទី ០១​ ខែ មេសា ឆ្នាំ២០១៨

លោកប្រធានាធិបតីទួរគី Recep Tayyip Erdogan ធ្វើការវាយប្រហារពាក្យសម្តីខ្លាំងៗទៅលើលោក Benjamin Netanyahu​ ដែលហៅសមភាគីអ៊ីស្រាអែលថាជា “មេដឹកនាំភេរវករ” បន្ទាប់ពីការបាញ់សម្លាប់អ្នកតវ៉ានៅតំបន់កាហ្សា។ លោក Erdogan ធ្វើអត្ថាធិប្បាយនៅសមាជគណបក្សតំបន់ភាគខាងត្បូងប្រទេសទួរគី។ ថ្លែងទៅកាន់ព្រឹត្តិការណ៍នេះលោកប្រធានាធិបតីរិះគន់លោក​ Benjamin Netanyahu​ ចំពោះប្រតិបត្ដិការយោធាទួរគីនៅស៊ីរី។ “ខ្ញុំមិនចាំបាច់ប្រាប់ទៅពិភពលោកពីភាពឃោរឃៅរបស់កងទ័ពអ៊ីស្រាអែលនោះទេ តែយើងអាចមើលឃើញប្រទេសភេរវកម្មមួយនេះបានធ្វើអ្វីខ្លះចំពោះស្ថានការណ៍ក្នុងតំបន់កាហ្សា​ និងក្រុងយេរូសាឡឹម។ លោកបន្ថែមថា “អ៊ីស្រាអែលសម្លាប់រង្គាលនៅតំបន់កាហ្សា​ ហើយលោក​ Netanyahu​ ជាភេរវជន។ យើងនឹងបន្តបង្ហាញប្រទេសអ៊ីស្រាអែលជាប្រទេសភេរវកម្ម​គ្រប់ពេល និងគ្រប់វេទិកា”។ ការកត់សម្គាល់របស់លោក Erdogan គឺគ្រាន់តែជាសង្រ្គាមពាក្យសម្តីរវាងប្រទេសទាំង២តែប៉ុណ្ណោះ។ កាលពីដើមសប្តាហ៍នេះលោក Netanyahu និយាយថាលោក Erdogan កំពុងនិយាយភរលេងនៅថ្ងៃទី១ខែមេសា​ ខណៈដែលអ្នកនាំពាក្យរបស់គាត់ពណ៌នាថាការសម្លាប់ក្រុមអ្នកតវ៉ាកាលពីថ្ងៃសុក្រនៅតំបន់កាហ្សាជា “អំពើអមនុស្សធម៌”។ មនុស្សជាង១,៤០០នាក់រងរបួស​ និង១៧នាក់ត្រូវសម្លាប់នៅពេលយោធាអ៊ីស្រាអែលបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាប៉ាឡេស្ទីននៅតាមព្រំដែនរវាងកាហ្សា​ និងអ៊ីស្រាអែលកាលពីថ្ងៃសុក្រ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) ក៏បានប្រើកាំភ្លើង​ និងឧស្ម័នបង្ហូរទឹកភ្នែកលើបាតុករផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here