សមាជិក Boko Haram សម្លាប់មនុស្ស១៥នាក់នៅក្រុង Maiduguri

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០១៨

ជនសង្ស័យជាសមាជិកក្រុមរដ្ឋអ៊ីស្លាម Boko Haram សម្លាប់មនុស្សចំនួន១៥នាក់ក្នុងទីក្រុង Maiduguri ភាគខាងជើងប្រទេសនេហ្សេរីយ៉ានេះបើយោងតាមទីភ្នាក់ងារប្រកាសអាសន្នរបស់រដ្ឋនិយាយនៅថ្ងៃចន្ទ។ យោងតាមសេចក្តីរាយការណ៍របស់ Reuters បានឲ្យដឹងថាលោក Bello Dambatta ប្រធានក្រុមឆ្លើយតបរហ័សចំពោះ SEMA មានប្រសាសន៍ថាមនុស្សចំនួន៦៨នាក់រងរបួសក្នុងការវាយប្រហារនៅថ្ងៃអាទិត្យ។ វាជាការវាយប្រហារដ៏សំខាន់បំផុតនៅទីក្រុងចាប់តាំងពីរដ្ឋាភិបាលនិយាយនៅសប្តាហ៍មុនថាខ្លួនកំពុងចរចាជាមួយក្រុមបះបោរ។ ទីភ្នាក់ងារសារព័ត៌មាន AFP ដកស្រង់សម្តីផ្នែកសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ថាយ៉ាងហោចណាស់មានមនុស្ស១៨នាក់ត្រូវគេសម្លាប់ និង៨៤នាក់ទៀតរងរបួសក្នុងការវាយប្រហារនៅតាមភូមិនានាដូចជាភូមិ Bale Shuwa និង Bale Kura។ យោងតាមប្រភពភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋបញ្ជាក់ឱ្យដឹងថាគេសម្លាប់ជនរងគ្រោះទាំងនោះខណៈដែលពួកគេព្យាយាមគេចពីការប្រយុទ្ធគ្នារវាងក្រុមបះបោរ និងយោធា៕

LEAVE A REPLY

Please enter your comment!
Please enter your name here