លោក ពូទីន ធ្វើទស្សនកិច្ចទៅប្រទេសទួគីនៅថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែមេសានេះដើម្បីពិភាក្សាបញ្ហាប្រទេសស៊ីរីជាមួយលោក Erdogan

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០១៨

ប្រធានាធិបតីប្រទេសរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ធ្វើទស្សនកិច្ចនៅទីក្រុងអង់ការ៉ានៅថ្ងៃទី ០៣-០៤ ខែមេសាតាមការអញ្ជើញរបស់ប្រធានាធិបតីប្រទេសទួរគីលោក Recep Tayyip Erdogan នេះបើយោងតាមប្រភពព័ត៌មានពីវិមានក្រឹមឡាំងនិយាយនៅថ្ងៃចន្ទ។ ក្នុងពេលដំណើរទស្សនកិច្ចនេះកិច្ចប្រជុំទី០៧ នៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការជាន់ខ្ពស់រវាងប្រទេសរុស្ស៊ី – ទួរគីនឹងប្រព្រឹត្តទៅនៅរដ្ឋធានីក្នុងប្រទេសទួរគី។ គេរំពឹងទុកថាមេដឹកនាំទាំងពីរចាប់ផ្តើមគិត សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu តាមរយៈ Teleconference នេះបើយោងតាមសេចក្តីរាយការណ៍របស់ TASS ។ ពួកគេនឹងពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងនានានៅប្រទេសស៊ីរីដែលឈានដល់កិច្ចប្រជុំកំពូលត្រីភាគីលើកដំបូងនៅ Sochi ក្នុងខែវិច្ឆិកាឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here