អង្គការសហប្រជាជាតិធ្វើបេសកកម្មមនុស្សធម៌លើកទី១ទៅកាន់ខេត្ត Raqqa ចាប់តាំងពីក្រុមឧទ្ទាម ISIS ទទួលបរាជ័យ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៨

អង្គការសហប្រជាជាតិនិយាយនៅថ្ងៃពុធថាពួកគេធ្វើបេសកកម្មមនុស្សធម៌ជាលើកដំបូងទៅកាន់ទីក្រុង Raqqa ចាប់តាំងពីក្រុងនេះរំដោះចេញពីក្រុមរដ្ឋអ៊ីស្លាម IS។ លោក Jan Egeland ប្រធានក្រុមមនុស្សធម៌អង្គការសហប្រជាជាតិមានប្រសាន៍ថាការវិលត្រឡប់មកវិញរបស់ជនស៊ីវិលប្រឈមនឹងហានិភ័យខ្ពស់។ ទីក្រុងនេះត្រូវគេប្រកាសថាជាផ្នែកមួយរបស់ទីក្រុងកាលីហ្វាតក្នុងឆ្នាំ ២០១៤ ហើយក្រុងនេះនៅមានបង្កប់ឧបករណ៍គ្រឿងផ្ទុះដែលមិនទាន់ផ្ទុះ។ ដំណើរទស្សនកិច្ចរបស់អង្គការសហប្រជាជាតិទើបតែធ្វើឡើងនៅរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ មនុស្សប្រមាណជា១០០,០០០នាក់វិលត្រឡប់ទៅក្រុង Raqqa វិញចាប់តាំងពីក្រុម IS ដកថយនៅខែតុលាហើយប្រជាជន១០០,០០០នាក់ដែលផ្លាស់ទីលំនៅកំពុងរង់ចាំវិលត្រលប់ចូលទីក្រុងវិញនេះបើយោងតាមប្រភពព័ត៌មានពីលោក Egeland៕

LEAVE A REPLY

Please enter your comment!
Please enter your name here