ក្រុមរដ្ឋអ៊ីស្លាមនៅប្រទេសស៊ីរីបានបរាជ័យទាំងស្រុង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៤​ ខែ មេសា ឆ្នាំ២០១៨

លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និយាយថា​ក្រុមរដ្ឋអ៊ីស្លាម (IS/ISIS) នៅក្នុងប្រទេសស៊ីរីបានបរាជ័យទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយក្រុមនេះនៅតែរក្សាសក្តានុពលបំផ្លិចបំផ្លាញ​ និងវាយប្រហារតំបន់ផ្សេងទៀតនៅទូទាំងពិភពលោក។ លោក ពូទីន ថ្លែងទៅកាន់សមាជិកសន្និសិទនៃក្រុងម៉ូស្គូស្តីអំពីសន្តិសុខអន្តរជាតិថា “ទោះបីជាការបរាជ័យខាងយោធាក៏ដោយក្រុមភេរវករនេះនៅតែមានសក្តានុពលក្នុងបំផ្លិចបំផ្លាញដ៏សំខាន់​។ ក្រុមនេះអាចផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួន​ ការវាយប្រហារនៅតាមបណ្តាប្រទេស​ និងតំបន់ផ្សេងៗនៅក្នុងពិភពលោក។ បើយោងតាមមេដឹកនាំរុស្សីរូបនេះបានឲ្យដឹងថា​ក្រុមអ្នកប៉ះបោរផ្សេងទៀតក៏បង្ហាញពីការគំរាមកំហែងធំដល់ពិភពលោកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here