ក្រុមរដ្ឋអ៊ីស្លាម និងក្រុមអាល់កៃដាអាចរួមបញ្ចូលជាក្រុមតែមួយដើម្បីផលិតអាវុធគីមី​

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៤​ ខែ មេសា ឆ្នាំ២០១៨

សហព័ន្ធសេវាសន្តិសុខរុស្ស៊ី (FSB) ព្រមានថា​អង្គការភេរវកម្ម២ក្រុមអាចបញ្ចូលគ្នាទៅជាបណ្តាញថ្មីមួយ។ បើសិនជាដូច្នោះមែន​ក្រុមភេរវករអាចនឹងទទួលបានបច្ចេកវិទ្យាផលិតអាវុធគីមី។ ប្រធានគ្រប់គ្រង FSB និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មលោក Aleksandr Bortnikov និយាយនៅថ្ងៃពុធនេះថា​ក្រុមរដ្ឋអ៊ីស្លាម (IS/ISIS) និងក្រុមអាល់កៃដាអាចរួមគ្នាជាបណ្តាញក្រុមភេរវកម្មថ្មីមួយ។ ក្រុមថ្មីនេះមានបណ្តាញឆ្លងកាត់ទូទាំងពិភពលោក​ និងអាចផលិតអាវុធគីមីបាន។ ដូចអង្គការបែបនេះនឹងមានភាពងប់ងល់​ និងមានបណ្តាញយ៉ាងសកម្មនៅក្នុងបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកដែលមានបទពិសោធន៏ខាងយោធា​ សកម្មភាពវិទ្ធង្សនានៅទីលាន និងទីក្រុង​ កត្តាបច្ចេកវិទ្យា​និងហេដ្ឋារចនាសម្ព័ន្ធដើម្បីផលិតអាវុធគីមីពិតប្រាកដជាជាងអាវុធក្លែងក្លាយ។ ការព្រមានដ៏ព្រួយបារម្មណ៍នេះធ្វើឡើងនៅសន្និសីទទីក្រុងម៉ូស្គូលើកទី៧ស្តីពីសន្តិសុខអន្តរជាតិ។ ទន្ទឹមនឹងនេះ​ក្រុមជ្រុលនិយ​មយកជម្លោះដ៏ស្រួចស្រាលរវាងមហាអំណាចពិភពលោកជាគោលដៅរបស់ពួកគេ​ ហើយអនុញ្ញាតឱ្យពួកគេមានវត្តមានបន្តទៀត។ ប្រធាន FSB និយាយថាការគំរាមកំហែងភេរវកម្មជាសកល​មិនអាចលុបបំបាត់ដោយកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់នោះទេ​ ប៉ុន្តែតម្រូវឱ្យមានវិធីសាស្រ្តរួមមួយដើម្បីបំពេញភារកិច្ចនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here