ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០១៨
យ៉ាងហោចណាស់មានមនុស្ស៤នាក់ស្លាប់ដោយការវាយប្រហារមួយនៅសាកលវិទ្យាល័យក្នុងក្រុង Eskisehir ប្រទេសទួរគីនេះបើយោងតាមប្រភពព័ត៌មានរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។ ជនសង្ស័យត្រូវប៉ូលិសចាប់បាន។ ហេតុការណ៍នេះកើតឡើងនៅមហាវិទ្យាល័យអប់រំ Osmangazi ក្នុងក្រុង Eskisehir នៅរសៀលថ្ងៃព្រហស្បតិ៍។ គេជឿថាជនសង្ស័យជាជំនួយការបង្រៀននៅមហាវិទ្យាល័យនោះ៕