ក្រុងអង់ការ៉ាស្នើរសុំប្រទេសបារាំងកុំបង្កើតកំហុសដូចសហរដ្ឋអាមេរិកដែលបានបញ្ចូនកម្លាំងទ័ពទៅកាន់ក្រុង Manbij

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០១៨

នៅថ្ងៃព្រហស្បតិ៍ប្រទេសទួរគីស្នើរឱ្យបារាំងកុំបង្កើតកំហុសដដែលដូចអាមេរិក ដែលបញ្ជូនទាហានទៅទីក្រុង Manbij ក្នុងប្រទេសស៊ីរី។ ប្រធានាធិបតី Recep Tayyip Erdogan មានប្រសាសន៍ថាប្រទេសទួរគីនឹងពង្រីកការវាយលុករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងជនជាតិឃើដ (YPG) ក្នុងទីក្រុងនៅភាគខាងជើងប្រទេសស៊ីរី។ លោក Yeni Safak ប្រចាំប្រទេសទួរគីនិយាយថាប្រទេសបារាំង បញ្ជូនទាហាន៥០នាក់ទៅកាន់ទីក្រុង Manbij ដើម្បីគាំទ្រកម្លាំង YPG។ ទីភ្នាក់ងារព័ត៌មាន Anadolu រាយការណ៍ថាកងកម្លាំងពិសេសបារាំង១០០នាក់ ត្រូវគេដាក់ពង្រាយនៅមូលដ្ឋានចំនួន៥ក្នុងតំបន់ដែលគ្រប់គ្រងដោយ YPG ប្រទេសស៊ីរី។ យោងតាមប្រភពអ្នកនាំពាក្យរបស់លោក Erdogan លោក Ibrahim Kalin បញ្ជាក់ឱ្យដឹងថាក្រុមមន្រ្តីកំពុងពិនិត្យមើលរបាយការណ៍នេះ ប្រសិនបើរឿងទាំងនោះជាការពិត។ ប្រទេសទួរគីនឹងជូនដំណឹងដល់ទីក្រុងប៉ារីសពីការប្រឆាំងរបស់ខ្លួននេះបើយោងតាមសេចក្តីរាយការណ៍ពី AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here