ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០១៨
លោកស្រី Angela Merkel នឹងធ្វើទស្សនកិច្ចជួបប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ទី២៧ ខែមេសា នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់និយាយនៅថ្ងៃព្រហស្បតិ៍។ ដំណើរទស្សនកិច្ចនេះ នឹងនាំមកជាមួយការពិភាក្សាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់ និងពាណិជ្ជកម្មដែលជះឥទ្ធិពលលើទំនាក់ទំនងឆ្លងកាត់ទ្វីប។ ដំណើរទស្សនរបស់លោកស្រីនឹងធ្វើឡើងក្រោយប្រធានាធិបតី Emmanuel Macron ត្រលប់ពីដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនបាន៣ថ្ងៃ។ លោកស្រី Merkel នឹងជួបលោក ត្រាំ មុនពេលផុតកំណត់នៃការលើកលែងរបស់សហភាពអឺរ៉ុបលើករណីពន្ធនាំចូលលើទំនិញដែក និងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិក៕
