ប្រភពព័ត៌មាន ChannelNewAsia ចុះផ្សាយថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០១៨
តុលាការប្រទេសម៉ាឡេស៊ីនិយាយនៅថ្ងៃព្រហស្បតិ៍ថាមន្ទីរពិសោធន៍ដែលធ្វើតេស្តទៅលើសារធាតុគីមីប្រសាទដែលត្រូវគេចោទប្រកាន់ថាប្រើប្រាស់ដើម្បីធ្វើឃាតលោក គីម ជុងណាម មិនស្ថិតនៅលើបញ្ជីនៃមជ្ឈមណ្ឌលដែលត្រូវអនុម័តដោយអង្គការឃ្លាំមើលអាវុធគីមីសកលនោះទេ។ ស្ត្រី២នាក់គឺជនជាតិឥណ្ឌូនេស៊ី Siti Aisyah និងជនជាតិវៀតណាម Doan Thi Huong ត្រូវកាត់ទោសប្រហារជីវិតពីបទធ្វើឃាតដោយវិធីត្រជាក់ទៅលើលោក គីម ជុងណាម នៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួកាលពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំមុន។ ក្រុមមេធាវីការពារក្តីអះអាងថាស្ត្រីទាំង២នាក់នេះត្រូវជ្រើសរើសដើម្បីចូលរួមក្នុងអ្វីដែលពួកគេគិតថាត្រូវគេចាក់ផ្សាយតាមទូរទស្សន៍ប៉ុន្តែពួកគេត្រូវគេបោកបញ្ឆោតឱ្យក្លាយជាឃាតកដោយចៃដន្យនៅក្នុងគម្រោងការដ៏ល្អិតល្អន់ដោយភ្នាក់ងារកូរ៉េខាងជើងមួយក្រុម។ ស្ត្រីដែលមានអាយុ២០ឆ្នាំបដិសេធការសម្លាប់លោក គីម ជុងណាម ដោយការប្រើប្រាស់សារធាតុគីមីសរសៃប្រសាទ VX នៅលើមុខរបស់គាត់ខណៈដែលគាត់រង់ចាំការហោះហើរទៅកាន់ម៉ាកាវ។ ពួកគេប្រឈមមុខនឹងការកាត់ទោសដោយព្យួរកប្រសិនបើរកឃើញថាមានកំហុស។ មេធាវីលោក Aizah Gooi Soon Seng និយាយប្រាប់តុលាការជាន់ខ្ពស់ Shah Alam ថាមន្ទីរពិសោធន៍ម៉ាឡេស៊ីជាកន្លែងដែលសារធាតុគីមីសរសៃប្រសាទ VX ត្រូវធ្វើតេស្ត ប៉ុន្តែមិនស្ថិតនៅក្នុងចំណោមមជ្ឈមណ្ឌលដែលបានកំណត់ដោយអង្គការហាមឃាត់អាវុធគីមី (OPCW) នោះទេ។ មន្ទីរពិសោធន៍ត្រូវការរក្សាស្តង់ដារជាក់លាក់មួយដើម្បីស្ថិតនៅបញ្ជី OPCW ហើយត្រូវតែចូលរួមក្នុងការធ្វើតេស្តសមត្ថភាពយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំដែរ។ Gooi និយាយថាគំរូនៃសារធាតុគីមីប្រសាទដែលគេចាត់ទុកថាជាអាវុធនៃការបំផ្លិចបំផ្លាញដ៏ធំនេះមិនត្រូវបញ្ជូនទៅអង្គការ OPCW ឡើយ។ ព្រះរាជអាជ្ញានៅថ្ងៃព្រហស្បតិ៍បិទសំណុំរឿងរបស់ពួកគេបន្ទាប់ពីសវនាការរយៈពេល៣៩ថ្ងៃដែលមានសាក្សីចំនួន៣៤នាក់ធ្វើសក្ខីកម្ម៕
