គ្រាប់បែកសល់ពីសង្គា្រមលោកលើកទី២បង្ខំប្រជាជនឲ្យចាកចេញពីប្រទេសអាឡឺម៉ង់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៨ ខែ មេសា ឆ្នាំ២០១៨

យ៉ាងហោចណាស់មានគ្រាប់បែករបស់ប្រទេសអង់គ្លេសប្រមាណជា១,៨តោន នៅសល់ពីសង្គ្រាមលោកលើកទី២។ គ្រាប់បែកទាំងនោះជាកត្តាដែលបណ្តាលឲ្យប្រជាជនច្រើនជាង២៦,០០០នាក់ចាកចេញពីផ្ទះរបស់ពួកគេនៅភាគខាងលិចទីក្រុង Paderborn ប្រទេសអាឡឺម៉ង់នៅថ្ងៃអាទិត្យ។ អ្នកដែលស្នាក់នៅអគារមានចម្ងាយ១,៥គីឡូម៉ែត្រពីគ្រាប់បែកត្រូវគេជម្លៀសចេញនេះបើយោងតាមប្រភពសេចក្តីរាយការណ៍របស់ភ្នាក់ងារ DPA។ អ្នកពន្លត់អគ្គីភ័យច្រើនជាង១,០០០នាក់ និងបុគ្គលិកសេវាសង្គ្រោះបន្ទាន់បំពេញកាតព្វកិច្ចជាអ្នកឯកទេសក្នុងការដោះគ្រាប់បែកដោយគ្រាប់បែកទាំងនោះត្រូវគេរកឃើញនៅចុងខែមុនពេលមានជាងសំណង់ធ្វើការនៅសួនច្បារក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here