ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៩ ខែ មេសា ឆ្នាំ២០១៨
យោងតាមរបាយការណ៍សារព័ត៌មាន SANA បានឱ្យដឹងថាអាកាសយានដ្ឋានយោធានៅខេត្ត Homs ជាគោលដៅវាយប្រហារដោយគ្រាប់មីស៊ីល។ ប្រព័ន្ធការពារដែនអាកាសស៊ីរីរងការចោទប្រកាន់ថាបានស្ទាក់វាយប្រហារដោយមីស៊ីលយ៉ាងហោចណាស់៨គ្រាប់ដែលមានមនុស្សជាច្រើននាក់រងរបួស និងស្លាប់។ យោងតាមប្រភពយោធារាយការណ៍សារព័ត៌មាន SANA បានឱ្យដឹងថាមីស៊ីលជាច្រើនគ្រាប់ត្រូវបាញ់ជាបន្តបន្ទាប់នៅឯមូលដ្ឋានទ័ពអាកាស Tiyas របស់ស៊ីរីក្នុងខេត្ត Homs នៅយប់ថ្ងៃអាទិត្យ។ ទីភ្នាក់ងារនេះបន្ថែមថាមាន “អ្នកស្លាប់ និងរងរបួស” ជាច្រើនដោយសារការវាយប្រហារនេះ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់ទេ។ យោងតាមសារព័ត៌មាន SANA ការវាយប្រហារនេះប្រហែលជា “ធ្វើឡើងដោយសហរដ្ឋអាមេរិក”។ ប៉ុន្តែខាងមន្ត្រីអាមេរិកបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់នេះ។ ខណៈដែលក្រសួងការពារជាតិអាមេរិកដឹងអំពីរបាយការណ៍ការវាយប្រហារមីស៊ីលនេះបានច្រានចោលរាល់របាយការណ៍នៃការពាក់ព័ន្ធរបស់អាមេរិក។ មន្ទីរបញ្ចកោណប្រាប់រ៉យទ័រក្នុងសេចក្តីថ្លែងការណ៍ថា “នៅពេលនេះក្រសួងការពារជាតិមិនបានធ្វើការវាយប្រហារតាមអាកាសនៅស៊ីរីទេ”។ ទោះបីជាយ៉ាងណាយើងបន្តឃ្លាំមើលស្ថានភាព និងគាំទ្រដល់កិច្ចប្រឹងប្រែងបន្តខាងការទូតដើម្បីចាប់អ្នកដែលប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេសស៊ីរី និងក្រៅពីនេះទាមទារសេចក្តីពន្យល់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ Al Mayadeen ប្រទេសលីបង់ថាមីស៊ីលបាញ់ចេញពីសមុទ្រមេឌីទែរ៉ាណេតាមរយៈដែនអាកាសលីបង់។ ទន្ទឹមនឹងនេះសារព័ត៌មាន Al Masdar រាយការណ៍ថា “យន្ដហោះដែលមិនស្គាល់” ហោះចូលដែនអាកាសស៊ីរីពីប្រទេសលីបង់ និងការប៉ាន់ស្មានយន្ដហោះនេះអាចជារបស់ស្រទេសអ៊ីស្រាអែល។ របាយការណ៍នោះបន្ថែមថាក្នុងការឆ្លើយតបប្រព័ន្ធការពារអាកាសស៊ីរីនៅមូលដ្ឋានអាកាស Mezzeh បានដំណើរការហើយ៕