ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៨
ក្រុមភ្នាក់ងារឃ្លាំមើល (Watchdog) ឧស្សាហកម្មទូរគមនាគមន៍របស់ប្រទេសរុស្សីបិទនូវ IP addresses រាប់លានរបស់អ្នកប្រើប្រាស់នៅក្នុងការពង្រឹងការអនុវត្តបន្ទាប់ពីតុលាការបញ្ជាឱ្យបិទការប្រើប្រាស់នូវបណ្តាញផ្ញើសារ Telegram នោះ។ កម្មវិធី Telegram ត្រូវបិទចោលនៅក្នុងប្រទេសរុស្សីនៅថ្ងៃសុក្រសប្តាហ៍មុននេះដោយសាតែក្រុមហ៊ុននេះបរាជ័យក្នុងការចចារជាមួយនឹងសេវាសន្តិសុខសហព័ន្ធរបស់ប្រទេសរុស្សី (FSB) ក្នុងការចូលទៅប្រើប្រាស់ Keys នៅក្នុងទិន្នន័យ Encrypted នោះ។ ក្រុមហ៊ុន Telegram បញ្ជាក់ថា ដោយសារតែក្រុមហ៊ុនរបស់ខ្លួនផ្តល់នូវ end-to-end encryption ទៅកាន់អ្នកប្រើប្រាស់នោះ ដូចនេះការទាមទាររបស់ FSB ត្រូវការកែប្រែទៅលើសេវាកម្មទាំងមូលជាមុនសិន។
ភារកិច្ចក្នុងការអនុវត្តតាមបញ្ជារបស់តុលាការនៅក្នុងប្រទេសរុស្សី ភ្នាក់ងារឃ្លាំមើល (Watchdog) បណ្តាញទូរគមនាគមន៍មានសិទ្ធិក្នុងការបញ្ជាទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធើណិតនៅក្នុងប្រទេសរុស្សីធ្វើការ blacklist ទៅលើ online addresses ។ លោក Pavel Durov នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telegram បញ្ជាក់ថា ក្រុមហ៊ុននឹងចាត់វិធានការក្នុងការជៀសវាងទៅលើការបិទនៅក្នុងប្រទេសនេះ។
ក្រុមមេធាវីតំណាងរបស់ក្រុមហ៊ុន Telegram ក៏ធ្វើការប្រឆាំងទៅនឹងតុលាការ Tagansky Court នៅថ្ងៃអង្គារ៍នេះដែលធ្វើការបិទភ្លាមៗទៅលើសេវាកម្មនៃកម្មវិធីផ្ញើសារ Telegram App នៅក្នុងប្រទេសរុស្សីនោះ។ មេធាវី Pavel Chikov ក៏បង្ហោះនូវឯកសារស្កេនដែលដាក់ស្នើទៅកាន់តុលាការនៅក្នុងទីក្រុងម៉ូស្គូអំពីរឿងរបស់ Telegram នេះផងដែរ។
ភ្នាក់ងារឃ្លាំមើល (Watchdog) ធ្វើការបិទចោលនូវ IP addresses ចំនួន 16 លានរបស់កម្មវិធី Telegram និងធ្វើការបិទចោលនូវការដំណើរការទាំងអស់ចោលតែម្តង។ វាក៏មានការប៉ះពាល់ទៅដល់អ្នកផ្គត់ផ្គង់ VPN និងសេវាកម្មអនឡាញជាច្រើនទៀតផងដែរ។ បន្ថែមពីនេះទៀត វាក៏ទាមទារអោយក្រុមហ៊ុនបច្ចេកវិទ្យា Google និង Apple បិទចោលដកចេញនូវកម្មវិធី Telegram App ចេញពី App Stores របស់ខ្លួននៅក្នុងប្រទេសរុស្សីផងដែរ។
យ៉ាងណាមិញ មនុស្សជាច្រើន និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតដូចជាក្រុមហ៊ុន Viber ក៏មានត្អូញត្អែរថា វិធានការនេះក៏ប៉ះពាល់ទៅដល់សេវាកម្មផ្សេងទៀតដែលប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធរបស់ Amazon និង Google ផងដែរ។ ភ្នាក់ងារឃ្លាំមើលនេះនិយាយថា ខ្លួនក៏ទទួលរងនូវការវាយប្រហារ denial-of-service (DDoS) attacks ចំនួនពីរលើកទៅលើធនធានអនឡាញរបស់ខ្លួននៅយប់ថ្ងៃចន្ទ និងថ្ងៃអង្គារ៍នេះផងដែរ ហើយនេះគឺដោយសារតែការបិទទៅលើកម្មវិធី Telegram នេះ។ សម្រាប់ការវាយប្រហារ DDoS attack ជាលើកទី 3 ប្រឆាំងទៅនឹងវេបសាយរបស់ខ្លួនគឺនៅរសៀលថ្ងៃអង្គារ៍នេះ៕
