ប្រភពសន្តិសុខពីប្រទេសម៉ាឡេស៊ី៖ ការធ្វើផែនការភេរវកម្មគួរឱ្យសង្ស័យមានវត្តមានរបស់រដ្ឋឥស្លាមនៅភាគខាងត្បូងនៃប្រទេសថៃ

0

ប្រភពពី ChannelNewAsia ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨

អតីតសមាជិកនៃចលនាបំបែកខ្លួននៅភាគខាងត្បូងរបស់ប្រទេសថៃ លោក Awae Wae-Eya អាយុ 37 ឆ្នាំមានគម្រោងក្នុងការចាប់ផ្តើមនូវរដ្ឋអ៊ីស្លាម (IS) នៅក្នុងប្រទេសនេះជាមួយនឹងក្តីសង្ឃឹមនៃការការធានានូវសុវត្ថិភាពមូលនិធិពីក្រុមភេរវកម្មសកលក្នុងការផ្ដល់មូលនិធិសម្រាប់ក្រុម “Jihad” របស់គាត់ នេះបើតាមការបញ្ជាក់របស់សន្តិសុខជាន់ខ្ពស់ពីប្រទេសម៉ាឡេស៊ីប្រាប់ទៅកាន់សារព័ត៌មាន Channel NewsAsia ។ ក្រុមបោះបោរស្ថិតនៅភាគខាងត្បូងនៃប្រទេសថៃធ្វើការឆ្លងដែនរួមមានក្រុម IS និងការបង្រៀនការតស៊ូរ៉ាឌីកាល់របស់ពួកគេផងដែរ។

ប្រភពសន្តិសុខប្រាប់ទូរទស្សន៍ Channel NewsAsia ថា « លោក Awae មានភក្ដីភាពទៅនឹងលោក Abu Bakar Al-Baghdadi (មេដឹកនាំ IS) ហើយលោកក៏មានទំនាក់ទំនងក្នុងប្រទេសស៊ីរីផងដែរ”។ លោក Awae មកពីរដ្ឋ Narathiwat ប្រទេសថៃនៅភាគខាងត្បូង។ បច្ចុប្បន្ននេះគាត់កំពុងធ្វើការឱ្យនគរបាលម៉ាឡេស៊ីសម្រាប់រៀបចំផែនការភេរវកម្មនៅរដ្ឋចូហរ Johor ។ តាមការបញ្ជាក់នៅថ្ងៃចន្ទនេះ ពួកគេតាមប្រម៉ាញ់លោក Awae និងជនសង្ស័យបីនាក់ទៀតដែលចូលរួមនៅក្នុងការគម្រោងចាប់ជំរិត និងការសម្លាប់មនុស្សរបស់ប៉ូលិស និងការវាយប្រហារទៅលើកន្លែងគោរពបូជារបស់មូស្លីម។

មហិច្ឆតារបស់លោក Awae លេចឡើងក្នុងអំឡុងពេលប្រតិបត្តិការនៃការស៊ើបការណ៍សម្ងាត់នៅក្នុងប្រទេសម៉ាឡេស៊ីដែលនាំឱ្យសមាជិក 6 នាក់ផ្សេងទៀតរបស់ IS ត្រូវចាប់ខ្លួនដោយអង្គភាពប្រឆាំងភេវរកម្មនៅចូហរ Johor ។ ទោះបីជាយ៉ាងណាក៏ដោយ ការស៊ើបការណ៍នៅក្នុងប្រទេសម៉ាឡេស៊ីបង្ហាញថាមានគម្រោងផែនការដើម្បីបង្កើតវត្តមានរបស់ IS នៅភាគខាងត្បូងប្រទេសថៃ ហើយនេះគឺជាហានិភ័យផងដែរ។ ទីភ្នាក់ងារព័ត៌មានអ៊ីស្រាអែលរាយការណ៍ដោយដកស្រង់ចេញពីប្រភពសន្តិសុខនេះថាទោះបីជាលោក Awae មិនមែនជាសមាជិករបស់ IS ក៏ដោយក៏គាត់ជាអ្នកគាំទ្រមនោគមវិជ្ជា និងវិធីនៃការប្រយុទ្ធដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here