គ្រាប់បែកសំណល់ពីសង្គ្រាមលោកលើកទី ០២ ត្រូវគេរំលាយនៅក្រុង Berlin

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ២០ ខែមេសា  ឆ្នាំ ២០១៨

អ្នកជំនាញកម្ចាត់គ្រាប់បែករំលាយគ្រាប់បែកដែលសល់ពីសង្គ្រាមលោកលើកទី ០២  ក្នុងក្រុង Berlin នៅថ្ងៃសុក្រក្រោយពីប៉ូលិស​ជម្លៀសមនុស្ស​ចំនួនរាប់ពាន់នាក់រួច នេះយោងតាមប្រភពសេចក្តីរាយការណ៍របស់ Reuters ។ គេរកឃើញគ្រាប់បែករបស់ចក្រភពអង់គ្លេសទំងន់ ៥០០ គីឡូក្រាមនៅពេលគេកំពុងធ្វើការងារសាងសង់។ ក្រោយមកប្រជាជន អ្នកជម្ងឺ និងមន្ត្រី ការិយាល័យត្រូវគេជម្លៀសឲ្យនៅឆ្ងាយពីតំបន់នោះចម្ងាយ ៨០០​ ម៉ែត្រ មុនពេលអ្នកជំនាញធ្វើការងាររំលាយគ្រាប់បែក។ ការដឹកជញ្ជូនតាមរថភ្លើងចម្ងាយឆ្ងាយ និងរថភ្លើងក្នុងតំបន់នៅស្ថានីយ៍កណ្តាលត្រូវផ្អាករយៈពេលជាច្រើនម៉ោង។ ទីក្រុង​ចាប់ផ្តើមវិលត្រឡប់ទៅរកភាពប្រក្រតីវិញក្រោយពីមានសញ្ញាច្បាស់លាស់នៅពេលរសៀលបញ្ជាក់ថា ការរំលាយទៅលើគ្រាប់បែកនេះគឺរួចរាល់ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here