ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី24 ខែមេសា ឆ្នាំ2018
ប៉ូលិសអ៊ីស្រាអែលចាប់ខ្លួន ជនជាតិអារ៉ាប់ប៊ែឌឹវិនម្នាក់ក្នុងឱកាសអាពាហ៍ពិពាហ៍ បន្ទាប់ពីបុរសរូបនេះស្លៀកពាក់ខ្មៅពាក់ម៉ាស់បើកឡានជុំវិញភូមិដោយបាញ់កាំភ្លើងដើម្បីអបអរអាពាហ៍ពិពាហ៍របស់ខ្លួនទៀតផង។ ខ្សែវីដេអូរាលដាលកាលពីសប្ដាហ៍មុនដោយបង្ហាញពីការបាញ់ចេញពីរថយន្តនៅតាមផ្លូវ Segev Shalom នៅវាលខ្សាច់ Negev ។
សមាជិកសភាមួយរូបនិយាយថា លោកស្រីគិតថា នេះជាក្បួនដង្ហែររបស់ក្រុមរដ្ឋអ៊ីស្លាមនៅកន្លែងណាមួយនៃមជ្ឈឹមបូព៌ានោះទេ។ កូនកំលោះត្រូវគេរាយការណ៍ថាមានវ័យ ២០ឆ្នាំ ត្រូវឃុំឃាំងខ្លួនកាលពីយប់ថ្ងៃអាទិត្យនិងបើការជំនុំជម្រះកាលពីថ្ងៃច័ន្ទនេះផងដែរ។
សេចក្តីថ្លែងការណ៍របស់ប៉ូលិសនិយាយថា មន្រ្តីកំពុងបន្តស្វែងរកជនសង្ស័យផ្សេងទៀតដែលពាក់ព័ន្ធនឹងឧបទ្ទវហេតុខាងលើនេះផងដែរ។ កាសែត Times of Israel រាយការណ៍ថា ឪពុក និងកូនប្រុសត្រូវបានឃុំខ្លួនដើម្បីសាកសួរ និងរថយន្តប្រើប្រាស់ក្នុងការហែរក្បួននោះក៏ត្រូវបានរឹបអូសផងដែរ។
រដ្ឋមន្ត្រីសន្តិសុខផ្ទៃក្នុង លោក Gilad Erdan អំពាវនាវឱ្យប៉ូលិសធ្វើសកម្មភាពដោយនិយាយថា “ពាក្យបណ្តឹងសំអាងលើឯកសារនៅលើដងផ្លូវ នៅភាគខាងត្បូងមានរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ និងយើងមិនត្រូវផ្លាស់ប្តូរ ទៅរកសភាពប្រក្រតីភាពវិញភ្លាមៗនោះទេ បន្ទាប់ពីឃើញហេតុការណ៍របស់ពួកគេ”។
លោកបានបន្ថែមថា “ការប្រយុទ្ធប្រឆាំងនឹងអាវុធខុសច្បាប់ ជាការងារអាទិភាពរបស់ក្រសួងសន្តិសុខផ្ទៃក្នុង ហើយយើងត្រូវតែចាត់វិធានការប្រឆាំងនឹងឧក្រិដ្ឋជននៅក្នុងតំបន់នេះឥតឈប់ឈរនោះទេ។”