ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃ ២៣ ខែមេសា ឆ្នាំ ២០១៨
រថយន្តមួយវាយប្រហារអ្នកថ្មើរជើងជាច្រើននាក់នៅទីក្រុង Toronto។ ហេតុការណ៍នេះបណ្តាលឲ្យមនុស្ស 10 នាក់ស្លាប់ និងមនុស្ស 15 នាក់រងរបួស នេះយោងតាមប្រភពព័ត៌មានពីប៉ូលិស។ គ្រោះថ្នាក់នេះកើតឡើងលើវិថី Yonge និង Finch Avenue នៅក្រោយម៉ោង ០១ (ម៉ោងក្នុងតំបន់)។ នាយកដ្ឋានប៉ូលិសនៅ Toronto និយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ មុនពេលម៉ោង ០៥ ល្ងាច(ម៉ោងក្នុងស្រុក) ថា មនុស្សចំនួន ០៩ នាក់ស្លាប់ និងមនុស្សជាច្រើនអ្នកទៀតរងរបួស។
មន្ទីរពេទ្យ Sunnybrook ក្នុងក្រុង Toronto បញ្ជាក់ថា អ្នករងរបួសចំនួន ០៥ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយ ០២ នាក់ទៀតស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ មន្ទីរពេទ្យនេះសរសេរលើគេហទំព័រ Twitter ថា នាយកដ្ឋានសងគ្រោះបន្ទាន់របស់ខ្លួនកំពុង បំពេញភារកិច្ចដោយមានការប្រុងប្រយ័ត្នបន្ថែមទៀត។ ប៉ូលិសនិយាយថា ពួកគេចាប់បានមនុស្សម្នាក់ឃុំខ្លួននៅមន្ទីរឃុំឃាំង។ ប៉ូលិសអំពាវនាវដល់សាធារណៈជនឱ្យផ្តល់ព័ត៌មានបន្ថែមទាក់ទងនឹងឧបទ្ទវហេតុនេះតាមរយៈទូរស័ព្ទបន្ទាន់។ គេរំពឹងថាការស៊ើបអង្កេតនៅកន្លែងកើតហេតុត្រូវចំណាយពេលច្រើនថ្ងៃ ។ តំបន់នោះនឹងត្រូវគេបិទក្នុងអំឡុងពេលនេះ។
មុននេះ ប៉ូលិសនៅ Toronto លោក Jenifferjit Sidhu ប្រាប់ Yahoo កាណាដាថា ក្រុមស៊ើបអង្កេតមិនស្វែងរកជនសង្ស័យណាផ្សេងទៀតក្នុងដំណាក់កាលនេះទេ។ រូបភាព និងវីដេអូពីកន្លែងកើតហេតុបង្ហាញថា មនុស្សមួយក្រុមប្រមូលគ្នានៅពីក្រោយ នៅពេលប៉ូលិសធ្វើការនៅកន្លែងកើតហេតុ។ វីដេអូមួយបង្ហាញថា មនុស្សម្នាក់រងរបួសហូរឈាមយ៉ាងខ្លាំង ខណៈពេលដែលមនុស្សម្នាក់ទៀតមានតង់គ្របពីលើ។ សាក្សីនៅកន្លែងកើតហេតុ លោក Alex Shaker ប្រាប់ភ្នាក់ងារព័ត៌មាន CTV News ថា ឡាននោះបង្កើនល្បឿនយ៉ាងខ្លាំង មុនពេលធ្វើដំណើរ ។ លោកបន្តថា គាត់ចាប់ផ្តើមបើកលើផ្លូវដើរ និងបុកមនុស្សម្តងម្នាក់ៗ។
អ្នកឈរមើលបង្ហោះរូបភាពនៅលើបណ្តាញសង្គម ដែលបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់ មួយចំនួនបើកចូលទៅកន្លែងកើតហេតុ។ ផ្លូវ Yonge និងមហាវិថី Finche Avenue ស្ថិតនៅ ជិតស្ថានីយ៍រថភ្លើងក្រោមដីនៅភាគខាងលិចឆកសមុទ្រ Toronto ។ គណៈកម្មាការដឹកជញ្ផូននៅក្រុង Toronto បិទទ្វារស្ថានីយ៍ Yonge ដោយសារការស៊ើបអង្កេតរបស់ប៉ូលិស។ កន្លែងកើតហេតុមានចម្ងាយ ៣០ គីឡូម៉ែត្រពីក្រុង Toronto ជាកន្លែងដែលរដ្ឋមន្រ្តីរដ្ឋាភិបាលមកពីប្រទេសបារាំង អាមេរិច ក្រូអាត និងកូឡុំប៊ីជួបប្រជុំគ្នាអំពីកិច្ចប្រជុំកំពូល G7 នាពេល ខាងមុខនេះ៕