មនុស្សចំនួន ៥០ នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសដឹកនាំដោយ Saudi-led​

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃ ២៣ ខែមេសា ឆ្នាំ ២០១៨

ការវាយប្រហារដែលសង្ស័យថាជាសកម្មភាពរបស់កងម្លាំងដឹកនាំដោយ Saudi នៅថ្ងៃមង្គលការក្នុងខេត្ត Yemeni Hajjah បណ្តាលឲ្យមនុស្សជាច្រើនរងរបួសក្នុងនោះមានទាំង ស្រ្តី និង​កុមារ។ ចំនួនអ្នកស្លាប់កើនពី ២០ ទៅ ៥០ នាក់ នេះយោងតាមប្រភព​របាយការណ៍របស់​មន្រ្តីសុខភាពក្នុងតំបន់។

នៅថ្ងៃអាទិត្យ របាយការណ៍មួយរាយការថា មានការវាយប្រហារម៉ីស៊ីលតាមអាកាសប៉ះចំផ្ទះដែលរៀបពិធីមង្គលការនៅភាគពាយ័ព្យខេត្ត Hajjah ក្នុងប្រទេស Yemen។ ព័ត៌មានចំនួនអ្នករងរបួសមិនទាន់ច្បាស់ បើយោងតាមប្រភព AP បញ្ជាក់ថា អ្នករងរបួសមានចំនួន ២០ នាក់ តែបើយោងតាមប្រភព Saba News បញ្ជាក់ថា ចំនួនអ្នករងរបួសមានចំនួន ៥០ នាក់។  មន្រ្តីសុខាភិបាលជាន់ខ្ពស់ម្នាក់ឈ្មោះ Mohammed al-Ashwal និយាយថា យ៉ាងហោចណាស់មានមនុស្ស ៤០ នាក់ស្លាប់ ឬរងរបួស។

តួលេខដូចគ្នានេះផ្តល់ដោយប្រធានមន្ទីរពេទ្យ Al Jumhouri នៅ Hajjah បញ្ជាក់ថា ពួកគេទទួលបានសាកសពចំនួន ៤០ ដែលភាគច្រើនត្រូវគេកាប់ទៅជាបំណែកៗ ។ មន្ត្រីរូបនោះនិយាយថាក្មេងៗចំនួន ៣០ នាក់ក្នុងចំណោម ៤៦ នាក់រងរបួសនៅក្នុងការវាយប្រហារនេះ។

កូនក្រមុំក៏ស្លាប់ក្នុងការវាយប្រហារ  នេះបើតាមការលើកឡើងរបស់មន្រ្តីសុខាភិបាលខេត្ត Hajja មានឈ្មោះថា Khaled al-Nadhri ។ យោងតាមរបាយការណ៍ផ្សេងទៀតអះអាងថា កូនកំលោះសម្រាកព្យាបាលនៅមន្ទីរពេទ្យ។​ គេជឿថា ចំនួនមនុស្សស្លាប់នឹងមានកំណើនដោយសារនៅមានមនុស្សមួយចំនួនស្ថិតក្រោមកំទេចថ្ម  នេះយោងតាមប្រភព Saba។ ខណៈ​ពេលជាមួយគ្នាអ្នករងរបួសរាប់សិបនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះយោងតាមប្រភព al-Ashwal ប្រាប់ទៅ Xinhua ។ ការវាយប្រហារតាមអាកាសមានចំនួនពីរ​ដាច់ដោយឡែកពីគ្នា នេះយោងតាមប្រភពសេចក្តីរាយការណ៍របស់ al-Masirah ក្រោមជំនួយរបស់ក្រុម Houthi ។

អ្នកនាំពាក្យក្រសួងសុខាភិបាលនៅប្រទេស Yemen លោក Abdel-Hakim al-Kahlan និយាយថា យន្ដហោះបន្តហោះហើរនៅលើទីតាំង​ទម្លាក់គ្រាប់បែក​ដើម្បីរារាំងបុគ្គលិក សង្គ្រោះបន្ទាន់មិនឱ្យជួយអ្នករបួស។ Riyadh និយាយថា ខ្លួននឹងបើកការស៊ើបអង្កេតសោកនាដកម្មនេះ។ អ្នកនាំពាក្យរបស់ក្រុមចម្រុះដឹកនាំដោយ Saudi  ប្រាប់ Reuters ថា លោកយករបាយការណ៍ករណីនេះយ៉ាងតឹងរ៉ឹងបំផុត។ មានសេចក្តីថ្លែងការណ៍ស្រដៀង គ្នាមួយទៀត ក្រោយពីមានការវាយប្រហារតាមអាកាសរបស់ Saudi បណ្តាលឲ្យមាន​មនុស្ស​រងរបួស។ នៅថ្ងៃសុក្រ យ៉ាងហោចណាស់មានមនុស្សចំនួន ២០ នាក់ ស្លាប់ក្រោយពីក្រុម ចម្រុះដឹកនាំដោយ Saudi រាយការថា បានវាយប្រហារចំរថយន្តស៊ីវិលមួយក្នុងខេត្ត Taiz ។

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោក Antonio Guterres ធ្វើការថ្កោលទោសលើការ វាយប្រហារនេះ ដោយយ៉ាងហោចណាស់ក្នុងនោះមានជនស៊ីវិលចំនួន ៥០ នាក់ មានទាំង កុមារ ហើយគេជំរុញការស៊ើបអង្កេតឱ្យមានប្រសិទ្ធភាព និងមានតម្លាភាពអំពីឧបទ្ទវហេតុ នេះបើតាមសម្តីរបស់អ្នកនាំពាក្យ Stephane Dujarric ។ លោកបន្តថា អគ្គលេខាធិការរំឭកគ្រប់ភាគីទាំងអស់នូវកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់មនុស្សធម៌អន្តរជាតិទាក់ទងទៅនឹងកិច្ចការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងអំឡុងជម្លោះប្រដាប់អាវុធ។

ចាប់តាំងពី Saudi Arabia ធ្វើអន្តរាគមន៍ក្នុងប្រទេស Yemen  ដើម្បីប្រឆាំងនឹងពួកឧទ្ទាម Houthi និង​ជួយបង្កើតឱ្យមានប្រធានាធិបតី​ Mansour Hadi  នៅខែមីនាឆ្នាំ ២០១៥ ជនស៊ីវិលមានចំនួនច្រើនជាង ៥៥០០ នាក់ត្រូវគេសម្លាប់ និងច្រើនជាង ៩០០០ នាក់ រងរបួសនៅចុងឆ្នាំ ២០១៧  នេះយោងតាមប្រភពព័ត៌មានពីអង្គការសហប្រជាជាតិ។ អំឡុងពេលឆ្នាំនោះ  ចំនួនទំលាក់គ្រាប់បែក និងអ្នករងរបួសទាំងប៉ុន្មានត្រូវគេបន្ទោសលើការវាយប្រហារតាមការក្រោមការដឹកនាំរបស់ Riyadh។ ការវាយប្រហារមួយក្នុងចំណោមការវាយប្រហារសម្លាប់មនុស្ស ច្រើនបំផុតកើតឡើងនៅខែកញ្ញាឆ្នាំ ២០១៥  ក្នុងពិធីមង្គលការសម្លាប់មនុស្សជាង ១៣០ នាក់។ ក្នុងខែវិច្ឆិកា ឆ្នាំ​២០១៧ ការបំផ្ទុះគ្រាប់បែកមួយផ្សេងទៀត វាយប្រហារទីផ្សារ និងអគារសណ្ឋាគារមួយនៅភាគខាងជើង Saadah បណ្តាលឱ្យមនុស្សចំនួន ២៦ នាក់ស្លាប់។ ក្រុមចម្រុះនេះចេញសេចក្តីថ្លែងការណ៍មួយអះអាងថា ទីតាំងនោះគឺជាគោលដៅស្របច្បាប់មួយដែលជាចំណុចប្រមូលផ្តុំរបស់ពួកយុទ្ធជន Houthi ។

ការវាយប្រហារមួយផ្សេងទៀតក្នុងឆ្នាំ ២០១៧ ធ្វើឡើងនៅពីធីបុណ្យសពបណ្តាល​ឲ្យ​មនុស្ស​ច្រើនជាង ១០០ នាក់ស្លាប់ត្រូវគេប្រកាសថាជាបទឧក្រិដ្ឋសង្គ្រាម នេះយោងតាមប្រភពព័ត៌​មានពីអង្គភាពតាមដានសិទ្ធមនុស្ស (Human Rights Watch)។ អ្នកឃ្លាំមើលនិយាយថា ការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សង្រ្គាមប្រព្រឹត្តទៅដោយចេតនា ឬមិនមានចេនា  និងគ្មានការប្រុងប្រយ័ត្នគឺជាឧក្រិដ្ឋកម្មសង្រ្គាម  ហើយទីកន្លែងនិងពេលវេលានៃព្រឹត្តិការណ៍ទាំងនោះត្រូវគេផ្សព្វផ្សាយជាសាធារណៈ រួមជាមួយចំនួនជនស៊ីវិលមានភាពច្បាស់លាស់។ អង្គការ​ឃ្លាំមើលសិទិ្ធមនុស្សរិះគន់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសចំពោះការផ្គត់ផ្គង់អាវុធដល់ពួក Saudis ។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ទទួលរងការរិះគន់ម្តងហើយម្តងទៀត ចំពោះការគាំទ្រផ្នែកយោធាដល់ទីក្រុង Riyadh ហើយអង្គការក្រៅរដ្ឋាភិបាលអំពាវនាវឱ្យពួក គេផ្អាកការលក់អាវុធភ្លាមៗ។ ការអំពាវនាវទាំងនោះមិនមានផលប៉ះពាល់ដល់ប្រទេសសម្ព័ន្ធមិត្ត ហើយក៏មិនមានការរារាំង ដល់មេដឹកនាំលោកខាងលិចពីការស្វាគមន៍ជនជាតិមូស្លីម Saudi Crown Mohammad bin Salman ក្នុងអំឡុងពេលធ្វើដំណើរក្រៅប្រទេស។ កាលពីពេលថ្មីៗនេះលោក​ប្រធានាធិបតី​អាមេរិក Trump អួតប្រាក់ចំនួន ១២៥ ពាន់លានដុល្លារអំពីការសំរេចលក់អាវុធអាមេរិកទៅឲ្យ Saudi Arabia  ។ យ៉ាងណាមិញ ការនាំចេញគ្រាប់បែក និងគ្រាប់ម៉ីស៊ីលរបស់ចក្រភពអង់គ្លេសកើនដល់ ៥០០ ភាគរយ ចាប់តាំងពីមានការទម្លាក់គ្រាប់បែករបស់ Saudi។​  សម្រាប់ជម្លោះទាំងអស់ក្នុងប្រទេស Yemen ក្នុងរយៈពេល ០៤​ ឆ្នាំ មកនេះមានប្រជាជនច្រើនជាង ២២២ លាននាក់ត្រូវការជំនួយដោយប្រជាជនចំនួន ៦០ ភាគរយខ្វះស្បៀងអាហារហើយប្រជាជនមានចំនួនច្រើនជាងពាក់កណ្តាលនៃប្រទេសចាកចេញដោយមិនមានសេវាវេជ្ជសាស្ត្រជាមូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here