វិបត្តិកើតលើកងទ័ពរបស់អាឡឺម៉ង់ដោយពួកគេត្រូវចំនាយរាប់លានដុល្លារលើអាវុធ និង​ឧបករណ៍អេឡិចត្រូនិច

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃ ២៣ ខែមេសា ឆ្នាំ ២០១៨

គេរាយការណ៍ថា ទាហានប្រទេសអាឡឺម៉ង់​គ្រោងនឹងចំណាយប្រាក់រាប់លានដុល្លារ​លើយន្ដ​ហោះ​រ៉ុក្កែតថ្មី​  យន្តហោះគ្មានមនុស្សបើក​  ឧទ្ធម្ភាគចក្រ និងយន្តហោះដឹកទំនិញដើម្បី បំពេញចន្លោះប្រហោងនៅក្នុងឃ្លាំងរបស់ខ្លួននៅពេលអាមេរិកដាក់សម្ពាធឱ្យទីក្រុង Berlin ធ្វើកិច្ចការបន្ថែមទៀតដើម្បីការពារ។ ក្រសួងការពារជាតិរបស់ប្រទេសអាឡឺម៉ង់គ្រោងទិញទំនិញ ១៨ មុខ ដែលមានតម្លៃច្រើនជាង ២៥ លានអឺរ៉ូ ( ៣០ លានដុល្លារមេរិច) នេះយោងតាមប្រភពព័ត៌មានពីលោក Handelsblatt និង Bild ។ ​​

លោក Bild រាយការ​ណ៍ថា ទោះជាយ៉ាងណា​បញ្ជីមុខទំនិញនោះ គឺជាបញ្ចីបឋមដែលនឹងអាចត្រូវផ្លាស់ប្តូរអាស្រ័យលើគម្រោងថវិកាសម្រាប់ឆ្នាំ ២០១៨ ។ លោកបន្តថាក្នុងបញ្ចីនេះរាប់ទាំងចំនួនប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតច្រើនគ្រាប់ MARS ឧទ្ធម្ភាគចក្រជួយសង្គ្រោះចំនួន ០៧  និងយន្តហោះ C-130J Hercules ដែលផលិតដោយអាមេរិកចំនួន ០៦ ។

ដោយឡែករថក្រោះធន់ធ្ងន់ (កិច្ចសន្យាជួលសម្រាប់ស៊ើបការណ៍ Heron TP ផលិតដោយអ៊ីស្រាអែលមានមូលដ្ឋាននៅអ៊ីស្រាអែលក៏ស្ថិតនៅលើបញ្ជីបំណងប្រាថ្នាទិញរបស់ Bundeswehr ផងដែរ) ត្រូវគេរចនាឱ្យប្រសើរឡើងជាប្រភេទយានយន្តរថពាសដែក Puma និងធ្វើកិច្ចសន្យាថែទាំឧទ្ធម្ភាគចក្រ NH90 ។ កងទ័ពនឹងវិនិយោគលើការបង្កើតរ៉ាដា​ថ្មីមួយ​សម្រាប់យន្តហោះប្រភេទ Eurofighter Typhoon, ឧបករណ៍ទូរគមនាគមន៍​សម្រាប់នាវាចម្បាំ​ងនាវាចរ   និងឯកសណ្ឋានថ្មី រួមជាមួយឧបករណ៍ការពារ នេះយោងតាមប្រភពកាសែត Zeit ។ ការកែលម្អនេះ​ត្រូវគេពិចារណាក្រោយពីក្រសួងការពារជាតិអាឡឺម៉ង់ទទួលការរិះគន់យ៉ាងសំណំទាក់ទងនឹងការខូចខាតដ៏ធ្ងន់ធ្ងរ និងសមត្ថភាពប្រតិបត្តិការរបស់ខ្លួន។ ក្រោយពីបញ្ចប់សង្គ្រាមត្រជាក់ប្រទេសអាឡឺម៉ង់កាត់បន្ថយកញ្ចប់ថវិកាយោធារបស់ខ្លួន។

ដោយមានការជំរុញពី លោកប្រធានាធិបតីអាមេរិក Donald Trump  ប្រទេសអាឡឺម៉ង់ពិចារណាការវិនិយោគ​លើអាវុធ។ ការប្តេជ្ញាចិត្តរបស់អធិការបតី Angela Merkel ក្នុងការ​បង្កើនថវិកាយោធាអាឡឺម៉ង់គឺធ្វើឡើងតាមការអំពាវនាវរបស់លោក Trump ដែលអំពាវនាវឱ្យសមាជិក NATO បំពេញតាមទិសដៅការចំណាយផ្នែកការពារជាតិ ០២ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ សមាជិករបស់គណបក្សប្រជាធិបតេយ្យសង្គម (SPD) របស់អាឡឺម៉ង់ផ្ញើសំណើរច្បាស់លាស់ទៅកាន់លោក Trump (ដែលជាងអ្នកអំពាវនាវឲ្យមានការបន្ថែមប្រាក់រាប់ពាន់លានលើកម្មវិធីអាវុធដ៏ធំ ) និងជំទាស់លោកស្រី Merkel  ពីការរារាំងការងាររបស់ប្រធានាធិបតីអាមេរិក។

ក្នុងឆ្នាំ ២០១៧ ក្រោយពីរដ្ឋមន្ត្រីការបរទេសលោក Sigmar Gabriel ព្រមានដល់លោកស្រី Merkel កុំឱ្យបង្អាក់លោក Trump មុនពេលលោក Trump មានបំណងមកលួងលោមលោក។ អ្នកការទូតជាន់ខ្ពស់អំពាវនាវឱ្យអធិការបតីទប់ទល់នឹងការទាមទារបង្កើនកញ្ចប់ថវិកាយោធា។ លោកលើកឡើងថា តួនាទីរបស់ប្រទេសត្រូវតែមានអំណាចសន្តិភាពជាជាងការប្រើម៉ាស៊ីនអាវុធ។ លោកស្រី Merkel និងគណបក្សកាន់អំណាចរបស់លោកស្រីចង់ធ្វើតាមការចំណាយ តាមការចង្អុលរបស់លោក Trump និងធ្វើការចំណាយទ្វេដងលើកម្លាំងយោធារបស់អាឡឺម៉ង់ នេះយោងតាមការប្រកែករបស់រដ្ឋមន្ត្រីការបរទេស ៕

LEAVE A REPLY

Please enter your comment!
Please enter your name here