ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបំផ្លាញគោលដៅដែលបាញ់ទៅលើកាន់មូលដ្ឋានទ័ព​ Khmeimim​ ប្រទេសស៊ីរី

0

ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី២៤​ ខែមេសា ឆ្នាំ២០១៨

អ្នកនាំពាក្យយោធាម្នាក់និយាយថា​ ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីរារាំង​ និងបំផ្លាញគោលដៅដែលវាយប្រហារពីលើអាកាសជាច្រើនដងឆ្ពោះទៅកាន់មូលដ្ឋានទ័ព​ Khmeimim នៅប្រទេសស៊ីរីកាលពីថ្ងៃអង្គារនេះ។ អ្នកនាំពាក្យមូលដ្ឋានទ័ពរូបនេះនិយាយថា “បន្ទាប់ពីការបាញ់ទម្លាក់ពីលើអាកាស​  ប្រព័ន្ធគ្រប់គ្រងដែនអាកាសនៅមូលដ្ឋានទ័ព Khmeimim របស់រុស្ស៊ីចាប់បាននូវគោលដៅវាយប្រហារចំនួនតូចៗដែលមិនដឹងពីចម្ងាយពីទីតាំងទ័ពអាកាស។ “គោលដៅទាំងអស់ត្រូវបំផ្លាញដោយប្រព័ន្ធការពារដែនរបស់មូលដ្ឋានទ័ពអាកាសរុស្ស៊ី” ។
លោកបន្ថែមថា​ មិនមានអ្នកណារងគ្រោះដោយសារតែឧបទ្ទវហេតុនោះទេ​ ហើយមូលដ្ឋានទ័ពវិលត្រឡប់មកប្រតិបត្តិការធម្មតាវិញ។ យោងតាមរបាយការណ៍មិនជាក់លាក់មួយរបស់គេហទំព័រ​ South Front “ជាសារព័ត៌មាន​វិភាគ​ និងស៊ើបការណ៍សម្ងាត់” មូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីត្រូវវាយប្រហារដោយយន្តហោះគ្មានមនុស្សចំនួនពីរគ្រឿងមានបំពាក់គ្រាប់ផ្លោងដែលបញ្ជាដោយក្រុមសកម្មប្រយុទ្ធមួយ​ មកពីភាគខាងជើងតំបន់Latakia ឬភាគខាងត្បូង​ ខេត្តIdlib​ ប្រទេសស៊ីរី។ គេហទំព័រនេះក៏បានចែករំលែកវីដេអូដែលនិយាយបង្ហាញ ប្រព័ន្ធការពារដែនអា​កាស​របស់រុស្ស៊ីនៅមូលដ្ឋានទ័ព Khimimim នៅក្នុងសកម្មភាពត្រៀមរួចរាល់។

នៅពាក់កណ្តាលខែមករា​ ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីរារាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយដែលមានគោលដៅទៅលើមូលដ្ឋានទ័ព Khmeimim និងតំបន់កំពង់ផែមួយនៅទីក្រុងTartus ។ ក្រុមភេរវករប្រើយន្តហោះចំនួន ១៣គ្រឿង​ ដែលយោធារុស្ស៊ីនិយាយថា​ អាវុធនិងបច្ចេកវិទ្យាដែលហួសពីការរំពឹងទុកពីពួកសកម្មប្រយុទ្ធច្នៃផលិតដោយខ្លួនឯង។ យន្តហោះទាំងអស់ត្រូវបានរារាំង​ និងចាប់យកដោយកងទ័ពរុស្ស៊ីតាមប្រព័ន្ធការគ្រប់គ្រងរលកអាកាស៕

LEAVE A REPLY

Please enter your comment!
Please enter your name here