ប្រភពព័ត៌មាន reuters ចុះផ្សាយថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៨
អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ០៣ នាក់ វាយប្រហារលើប៉ូលិសប៉ាគីស្ថាន និងទាហានប៉ារ៉ានៅភាគខាងត្បូងទីក្រុង Quetta។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃអង្គារ៍សម្លាប់ប៉ូលិសចំនួន០៦ នាក់ និងបណ្តាលឲ្យកងកម្លាំងសន្តិសុខចំនួន ១៥ នាក់រងរបួស យោងតាមប្រភពព័ត៌មានពីមន្ត្រី។ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បំផ្ទុះខ្លួនឯងនៅជិតរថយន្តរបស់ប៉ូលិស នេះយោងតាមប្រភពព័ត៌មានពីស្នងការនរគបាលខេត្តលោក Moazzam Jah Ansari ។ មន្រ្តីប៉ូលិសចំនួន ០៧ នាក់រងរបួសក្នុងការវាយប្រហារនេះ។
នេះជាការវាយប្រហារអត្តឃាត បណ្តាលឲ្យមន្រ្តីប៉ូលិសចំនួន ០៦ នាក់ស្លាប់ យោងតាមប្រភពព័ត៌មានពីលោក Ansari ប្រាប់ Reuters ។ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ០២ នាក់ ព្យាយាមវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យកងទ័ព នៅជាយក្រុងហើយកងទ័ពដែលពង្រាយនៅទីនោះប្រឈមមុខជាមួយពួកគេ យោងតាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិស ។ លោកបន្តថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបាញ់ប្រហារលើអ្នកវាយប្រហារបំផ្ទុះគ្រាប់បែក ។ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតទាំងពីរនាក់ស្លាប់ ដោយលោកនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះព្រោះកងទ័ពនឹងចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ។
ក្រោយពេលកើតហេតុភ្លាមៗពុំមានក្រុមណាមួយអះអាងនៅពីក្រោយ ការវាយប្រហារនេះទេ។ Quetta ជាទីក្រុង ស្ថិតនៅភាគនិរតីនៃខេត្ត Baluchistan រងការញាំញីដោយអំពើហឹង្សា។ សកម្មប្រយុទ្ធអ៊ីស្លាម ដែលមានទំនាក់ទំនងជាមួយពួក Taliban, al Qaeda និង Islamic State ធ្វើប្រតិបត្តិការក្នុងខេត្តជាប់ព្រំដែនប្រទេសអ៊ីរ៉ង់ និងប្រទេស អាហ្វហ្គានីស្ថាន។នៅទីនោះមានជនជាតិដើមភាគតិច Baloch ធ្វើកុបកម្មប្រឆាំងនឹង រដ្ឋាភិបាលកណ្តាល។
រដ្ឋអ៊ីស្លាមបង្កើតសាខាមួយក្នុងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ហើយភាគច្រើន ពួកគេជ្រើសរើសសមាជិកក្នុងចំណោមឧទ្ទាមបំបែកខ្លួន និងសកម្មប្រយុទ្ធពីក្រុមផ្សេងៗ ទៀត។ អ្នកក្រោមបង្គាប់ឧទ្ទាមនិយាយថា ការវាយប្រហារថ្មីៗជាច្រើនសម្លាប់មនុស្សច្រើន បំផុតនៅប្រទេសប៉ាគីស្ថាន។ សមាជិកសហគមន៍ជនជាតិភាគតិចកាតូលិក ចំនួន ០៦ នាក់ ដោយមនុស្ស ០៤ អ្នកក្នុងចំណោមពួកគេមកពីគ្រួសារតែមួយ និងមនុស្ស ០២ នាក់មកពីក្រុម គ្រួសារជនជាតិភាគតិចមូស្លីមស៊ីអ៊ីត ត្រូវគេបាញ់សម្លាប់នៅក្រុង Quetta ក្នុងខែនេះ។ នៅខែធ្នូ មានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ០២ នាក់ បំផ្ទុះនៅព្រះវិហារស្ថិតនៅភាគនិរតីនៃ ប្រទេសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ និងបណ្តាលឲ្យមនុស្ស ៥៦ នាក់រងរបួស។ ប្រទេសប៉ាគីស្ថាន ជាប្រទេសពោរពេញដោយអាវុធនុយក្លេអ៊ែរមានប្រជាជន ២០៨ លាននាក់ ។ ពេលខ្លះ គេសង្កេតឃើញថា សកម្មភាពរបស់សកម្មប្រយុទ្ធមានការថយចុះ ប៉ុន្តែសម្រាប់ ឧទ្ទាមអ៊ីស្លាម ដែលចង់បង្កើតច្បាប់គ្រប់គ្រងដោយខ្លួនឯងនៅតែមានឥទ្ធិពល៕