ប្រភពព័ត៌មាន reuters ចុះផ្សាយថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៨
កម្លាំងចម្រុះដឹកនាំដោយ Saudi វាយប្រហារតាមអាកាសនៅសប្តាហ៍មុនសម្លាប់មេដឹកនាំ កំពូលរបស់ចលនា Houthi ក្នុងប្រទេស Yemen នេះយោងតាមរបាយការណ៍នៅថ្ងៃច័ន្ទ។ មន្រ្តីជាន់ខ្ពស់បំផុតត្រូវសម្លាប់ដោយកម្លាំងសម្ព័ន្ធគាំទ្រដោយប្រទេសលោកខាងលិចក្នុងសង្គ្រាមមានរយៈពេលបីឆ្នាំ។
លោក Saleh al-Samad កាន់មុខតំណែងជាប្រធានក្នុងអង្គភាពនយោបាយគាំទ្រដោយ Houthi ដោយលោកគ្រប់គ្រងតំបន់ភាគច្រើននៅភាគខាងជើងប្រទេស Yemen ។ មេដឹកនាំ ក្រុម Houthi លោក Abdul Malik al-Houthi និយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ មួយថា លោក Samad ត្រូវគេសម្លាប់នៅថ្ងៃព្រហស្បតិ៍ក្នុងកំពង់ផែ Hodeidah នៅឆ្នេរសមុទ្រ ភាគខាងលិចរបស់ប្រទេស Yemen ក្នុងការវាយប្រហារតាមអាកាសជាច្រើនលើក ហើយ សម្លាប់មនុស្ស ០៦ នាក់ផ្សេងទៀត ។ កងកម្លាំងឈ្លានពានដឹកនាំដោយអាមេរិច និង Saudi Arabia ត្រូវទទួលខុសត្រូវស្របច្បាប់ចំពោះឧក្រិដ្ឋកម្មនេះ និងផលវិបាកទាំងអស់របស់វា នេះយោងតាមប្រភពប្រសាសន៍របស់លោក al-Houthi ។ ពុំមានសេចក្តីអត្ថាធិប្បាយភ្លាមៗ ពីកងកម្លាំងចម្រុះលើរបាយការណ៍នេះទេ ប៉ុន្តែទូរទស្សន៍ Al Arabiya របស់ Saudi និយាយថា កម្លាំងចម្រុះសម្លាប់លោក Samad ក្រោយពីមានការតាមដានច្បាស់លាស់ពីចលនារបស់ គាត់។
លោកAntónio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសលើពិធីជប់លៀងអាពាហ៍ពិពាហ៍នៅប្រទេស Yemen ដែលសម្លាប់ជនស៊ីវិលយ៉ាងតិច ២០ នាក់នៅថ្ងៃអាទិត្យ។ Saudi Arabia និងសម្ព័ន្ធមិត្ត Gulf Arab ភាគច្រើនចោទប្រកាន់ Houthis ពីការធ្វើជាអ្នកប្រឆំាងនឹងប្រទេសអ៊ីរ៉ង់ដែលជាគូ ប្រជែងរបស់ខ្លួន ។ ក្រុម Tehran បដិសេធថា មិនមានពាក់ព័ន្ធ។ ក្រុម Houthis គ្រប់គ្រងរដ្ឋ ធានី Sanaa និងកំពុងប្រយុទ្ធប្រឆាំងនឹងកងកម្លាំងស្មោះត្រង់ជាមួយរដ្ឋាភិបាល នៅភាគខាង ត្បូងកំពង់ផែនៃក្រុង Aden ។
រដ្ឋាភិបាលមានការគាំទ្រពីសម្ព័ន្ធមិត្ត Gulf Arab ដែលទទួល បានអាវុធ និងការគាំទ្រផ្សេងៗពីសហរដ្ឋអាមេរិក និងចង់ចក្រភពអង់គ្លេស។ ឈ្មោះលោក Samad ស្ថិតនៅលេខរៀងទី ០២ បន្ទាប់ពីឈ្មោះ al-Houthi ក្នុងបញ្ជីចាប់ខ្លួនរបស់មេដឹកនាំក្រុម Houthi ។ ពួកគេថែមទាំងប្រកាសផ្តល់រង្វាន់ ២០ លានដុល្លារ សម្រាប់ព័ត៌មានដែល អាចចាប់ខ្លួនលោក Samad ។ ការស្លាប់របស់លោក Samad (ប្រធានក្រុមប្រឹក្សានយោបាយរបស់ក្រុម Ansarullah) ជាការដោះស្រាយបញ្ហាវាយប្រហារដ៏ធំបំផុតមួយ ដែលមិនទាន់កើតមានចំពោះក្រុម Houthi ក្នុងសង្រ្គាមដែលនឹងអាចសម្លាប់មនុស្សជាងមួយម៉ឺននាក់ និងអាច ធ្វើឱ្យមានវិបត្តិមនុស្សធម៌បន្ទាន់បំផុត។ អង្គការសហប្រជាជាតិកំពុងខិតខំប្រឹងប្រែងដើម្បី នាំភាគីសង្គ្រាមទាំងសងខាងឱ្យកាន់តែមានភាពជិតស្និទ្ធនឹងគ្នា និងសម្រេចបាននូវកិច្ចព្រម ព្រៀងសន្តិភាពមួយដើម្បីជួយប្រទេសក្រីក្រឲ្យជៀសផុតពីការបង្ហូរឈាមបន្ថែមទៀត។ នឹងអាចមានជម្លោះកាន់តែខ្លាំងឡើងដោយសារតែការចរចានយោបាយមានភាពតានតឹង នេះយោងតាមប្រសាសន៍របស់លោក Adam Baron ទីប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនង បរទេស ។
លោក Al-Masirah រាយការថា ក្រុម Houthis តែងតាំងលោក Mahdi al-Mashat (ដែលជា នាយកការិយាល័យរបស់ក្រុម Houthis) ឲ្យកាន់ដំណែងជំនួសលោក Samad។ អ្នកស្រុកនិងពេទ្យនិយាយថា ការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះសម្លាប់មនុស្សយ៉ាងតិច ២០ នាក់ ដែលចូលរួមពិធីមង្គលការមួយក្នុងភូមិមួយនៅភាគខាងជើងប្រទេស Yemen នៅយប់
ថ្ងៃអាទិត្យ និងបណ្តាលឲ្យមនុស្សប្រហែល ៣០ នាក់រងរបួស។ ក្រុមចម្រុះនិយាយថា ខ្លួននឹងស៊ើបអង្កេតលើរបាយការណ៍នេះ។ លោក Guterres នៅអង្គការសហប្រជាជាតិក៏អំពាវនាវ ឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងប្រកបដោយតម្លាភាព។ អគ្គលេខាធិការធ្វើការរំឭកដល់ ភាគីទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់មនុស្សធម៌អន្តរជាតិក្នុងកិច្ចការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ នេះយោងតាម ប្រភពសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ។ កម្លាំងចម្រុះធ្វើការវាយប្រហារតាមអាកាសរាប់ពាន់ដងនៅប្រទេស Yemen បណ្តាលឲ្យប៉ះ ពាល់ដល់សាលារៀន ផ្សារ និងមន្ទីរពេទ្យ សម្លាប់មនុស្សរាប់រយនាក់ទោះបីជាពួកគេនិយាយ ថា ការវាយប្រហារមិនសំដៅលើជនស៊ីវិលក៏ដោយ៕
