ប្រទេសថៃនិយាយថា ខ្លួនមានឆនៈធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរវាងលោក Trump និងលោក Kim

0

ប្រភពព័ត៌មាន washingtonpost ចុះផ្សាយថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៨

ប្រភពក្រុងបាំងកក៖ ប្រទេសថៃមានឆនៈ និងអាចរៀបចំកិច្ចប្រជុំមួយរវាងប្រធានាធិបតី​អាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ប៉ុន្តែពុំមាន ផែនការសម្រេចធ្វើដូច្នេះទេ នេះយោងតាមប្រភពព័ត៌មានពីរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសថៃមានប្រសាសន៍នៅថ្ងៃអង្គារនេះ។ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Don Pramudwinai ឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មានថា ទីក្រុងបាងកកគឺជាកន្លែងមួយដែល អាចរៀបចំកិច្ច ប្រជុំកំពូលដែលលោក Trump មានប្រសាសន៍ថា អាចនឹងធ្វើឡើងនៅដើមខែមិថុនា ដើម្បីពិភាក្សាពីការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ កិច្ចប្រជុំនេះនឹងក្លាយ ជាជំនួបលើកដំបូងរវាងមេដឹកនាំប្រទេសទាំងពីរ។លោក Trump មានប្រសាសន៍ថា ប្រទេស ថៃធ្លាប់ជួយក្នុងកិច្ចប្រជុំនេះ និងរៀបចំកិច្ចចរចាររវាងប្រទេសទាំងពីរពីមុនមករួមទាំងកិច្ច ពិភាក្សាមួយធ្លាប់ធ្វើឡើងក្នុងឆ្នាំ ២០០០ ដែលនាំឱ្យមានទំនាក់ទំនងគ្នាកាន់តែប្រសើរឡើង។

លោកមានប្រសាសន៍ថា ប្រទេសថៃអាចជាម្ចាស់ផ្ទះ តាមរយៈចេញសេចក្តីរាយការណ៍ យ៉ាងតឹងរ៉ឹង។ លោកបន្តថា ការពិតគឺលោកមិនបានពិភាក្សាអ្វីទេ ។ ប្រទេសថៃមានស្ថានទូតអាមេរិកធំជាងគេក្នុងតំបន់ និងមានទំនាក់ទំនងមិត្តភាពជាមួយសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង។ ការរំពឹងទុកអំពីកន្លែងដែលអាចរៀបចំកិច្ចប្រជុំកំពូលរួមមានប្រទេស សិង្ហបុរី , Geneva, Helsinki, Stockholm  និង Oslo។​ នៅសប្តាហ៍មុន លោក Trump និយាយថា​បើទោះ បីជាលោកកំពុងឆ្ពោះទៅរកកិច្ចប្រជុំជាប្រវត្តិសាស្រ្តជាមួយនឹងលោក Kim ក៏លោកនៅតែអាចដកខ្លួនចេញប្រសិនបើលោកយល់ថា វានឹងមិនមានផលល្អ។

នៅពេលសួរថា តើប្រទេសថៃអាចដើរតួជាអ្នកសម្រុះសម្រួលរវាងប្រទេសទាំងពីរឬទេ ? រដ្ឋមន្ត្រីការបរទេសថៃមានប្រសាសន៍តបថា មិនចាំបាច់មានការសម្រុះសម្រួលទេ ពីព្រោះ សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើងនិយាយគ្នារួចហើយ។ លោកបន្តថា លោកមិនចង់ឲ្យមានរឿងវែងឆ្ងាយទេពីព្រោះពួកគេនិយាយគ្នារួចហើយ និងមិនមានបញ្ហាអ្វីសម្រាប់លោកត្រូវធ្វើជាអ្នកសម្រុះសម្រួលទេ។ ពួកគេកំពុងដោះស្រាយរឿងនេះដោយខ្លួនឯង ហើយវាមាន ប្រសិទ្ធភាពដូចដែលយើងកំពុងមើលឃើញ។ លោកសង្ឃឹមថាអ្វីៗអាចនឹងបន្តប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here