ប្រភពព័ត៌មាន TASS ចុះផ្សាយថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៨
ប្រធានាធិបតីប្រទេសរុស្ស៉ី លោក Vladimir Putin ផ្ញើរសារស្វាគមន៍ដល់អ្នកចូលរួម និងភ្ញៀវនៅវេទិកាអន្ដរជាតិជ័យជំនះដ៏អស្ចារ្យទទួលបានតាមរយៈសាមង្គីភាពសាមគ្គីភាពនៃវីរៈភាព Guerillas និងការតស៊ូនៅក្រោមដីក្នុងសង្គ្រាមស្នេហាជាតិ ដែលប្រារព្ធធ្វើនៅទីក្រុង Bryansk ។
សារនេះត្រូវគេផ្សព្វផ្សាយលើគេហទំព័ររបស់វិមាន Kremlin នៅថ្ងៃពុធ។ វាគឺជាកាតព្វកិច្ចរបស់យើងក្នុងការការពារសេចក្តីពិតអំពីវីរបុរស និងត្រូវប្រឆាំងយ៉ាងពេញទំហឹងចំពោះការប៉ុនប៉ងក្លែងបន្លំការពិតនៃប្រវត្តិសាស្ត្រទាំងអស់។ លោកចងចាំយ៉ាងច្បាស់ថា ខែឧសភាឆ្នាំ ១៩៤៥ ជាថ្ងៃទទួលបានភាពជោគជ័យវីរភាពរបស់បុព្វបុរស ដែលការពារសេរីភាព និងឯករាជ្យភាពនៃមាតុភូមិដោយលោកទាំងនោះសង្គ្រោះពិភពលោកពីនិតិនិយមឲ្យក្លាយជាមូលដ្ឋានដ៏រឹងមាំនិងភាពជាអ្នកជិតខាងរបស់ប្រជាជន និងជាប្រទេសដែលមាន រដ្ឋឯករាជ្យ ។
លោកពូទីនមានប្រសាសន៍ថា កិច្ចប្រជុំប្រពៃណីប្រារព្ធឡើងនៅថ្ងៃជ័យជំនះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងជីវិតរបស់រដ្ឋជាសមាជិក CIS និងប្រជាជនរបស់ពួកគេ។ ពួកគេប្រមូលផ្តុំបុគ្គលល្បីល្បាញដែលជាអតីតយុទ្ធជនតំណាងអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញរួមជាមួយអង្គការគំនិតច្នៃប្រឌិត និងយុវជនជាច្រើន។ បេសកកម្មដ៏ឧត្ដុង្គឧត្ដមរបស់ពួកគេគឺរំលឹកពេលវេលា និងបង្រៀនក្មេងជំនាន់ក្រោយឱ្យចេះគិតដល់អាកប្បកិរិយារបស់ពួកគេចំពោះវិញ្ញាណ និងសីលធម៌ដ៏មានតម្លៃក្នុងទំព័រវីរភាពនៃប្រវត្តិសាស្រ្តទូទៅរបស់ប្រជាជន រួមទាំងរំលឹកដល់ទ័ពព្រៃ និងចលនាតស៊ូនៅក្រោមដីដែលជាការតស៊ូប្រយុទ្ធប្រឆាំងនឹងសត្រូវក្នុងកំឡុងពេលធ្វើសង្គ្រាមដ៏អស្ចារ្យ៕