ប្រភពព័ត៌មានពីRTចេញផ្សាយថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨
លោកប្រធានាធិបតីបារាំង Emmanuel Macron និយាយនៅថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ចជាផ្លូវរដ្ឋទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនថា ទីក្រុងប៉ារីសកំពុងស្វែងរកការបញ្ចប់កិច្ចចរចាទីក្រុងហ្សឺណែវ ជាមួយទីក្រុង Astana ដឹកនាំដោយប្រទេសរុស្ស៊ីដើម្បីកសាងសន្តិភាពនៅក្នុងប្រទេសស៊ីរី។
លោក Macron ប្រាប់ក្រុមអ្នកយកព័ត៌មានដែលមានការជួបជុំគ្នានៅសាកលវិទ្យាល័យច៊ចវ៉ាស៊ីនតោនកាលពីល្ងាចថ្ងៃពុធថា ប្រទេសសហរដ្ឋអាមេរិក អង់គ្លេស បារាំង ហ្ស៊កដានី និងអារ៉ាប់ប៊ីសាអូឌីតបានបង្កើត “ជាក្រុមទំនាក់ទំនង” មួយលើប្រទេសស៊ីរីដែលជួយសម្របសម្រួលជាមួយប្រទេសទួរគី និងអាល្លឺម៉ង់។ ក្រុមនេះកំពុងស្វែងរក “ការផ្សារភ្ជាប់” រវាងកិច្ចចរចាទីក្រុងហ្សឺណែវដឹកនាំដោយអង្គការសហប្រជាជាតិ ដែលកន្លងផុតយូរមកហើយ និងទីក្រុងAstana ដែលដឹកនាំដោយប្រទេសរុស្ស៊ី ទួរគី និងអ៊ីរ៉ង់។
លោក Macron និយាយថាកិច្ចចរចាទីក្រុង Astana មិនពេញចិត្តចំពោះប្រទេសលោកខាងលិចហើយ “នាំឱ្យមានការបែងចែកប្រទេសស៊ីរី” ។ ក្រុមទំនាក់ទំនងថ្មីមានគោលបំណងជាភ្ជាប់សន្ទនាមួយប្រទេសរុស្ស៊ី និងទួរគី ហើយនាំយកភាគីទាំងអស់ទៅកាន់តុចរចា។ លោកនិយាយថា នេះគឺជាវិធីសាស្រ្តពហុភាគី “ឈ្នះ ឈ្នះប្រកបដោយសក្តានុពល” ។
ប្រទេសរុស្ស៊ីមានសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលស៊ីរី និងរក្សាវត្តមានយោធានៅក្នុងប្រទេសនេះចាប់តាំងពីខែកញ្ញាឆ្នាំ២០១៥ តាមការអញ្ជើញរបស់ក្រុងដាម៉ាស់ដែលប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (ISIS/ ISIL) និងក្រុមឧទ្ទាមអាល់កៃដា ដែលមួយចំនួនគាំទ្រ ដោយរដ្ឋាភិបាលលោកខាងលិច និងខាងឈូងសមុទ្រអារ៉ាប់។
ដោយមានការប្រឆាំងនឹងសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ថាលោកចង់ដកកងទ័ពអាមេរិកចេញពីស៊ីរីនៅពេលដែលក្រុម IS ទទួលបរាជ័យ។លោកMacron និយាយថាប្រទេសបារាំង អង់គ្លេស និងអាមេរិចប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកររហូតដល់ទីបញ្ចប់។ បន្ទាប់មក លោក Macron បន្ថែមថា យើងមានគោលនយោបាយកសាងប្រទេសស៊ីរីមានសេរីភាពឡើងវិញដែលមិនស្ថិតនៅក្រោមឥទ្ធិពលនៃប្រទេសណាមួយ ឬអស្ថិរភាពក្នុងតំបន់៕
