ក្រុមISIS និងក្រុមភេរវករអាហ្វ្រិកធ្វើឱ្យមានវិបត្តិចំណាកស្រុកសារជាថ្មី និងធំជាងមុនសម្រាប់តំបន់ទ្វីបអឺរ៉ុប

0

ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨

ប្រធានអង្គការសហប្រជាជាតិខាងកម្មវិធីស្បៀងអាហារពិភពលោកព្រមានថា ពួកមេដឹកនាំរដ្ឋអ៊ីស្លាមដែលភៀសខ្លួនចេញពីប្រទេសស៊ីរី ឥឡូវនេះរួមគំនិតជាមួយក្រុមភេរវករនៅទ្វីបអាហ្វ្រិកដើម្បីប្រើប្រាស់ស្បៀងអាហារជាការជ្រើសយកសមាជិក និងអាវុធដើម្បីបង្កឱ្យមានវិបត្តិចំណាកស្រុកមួយផ្សេងទៀតក្នុងតំបន់ទ្វីបអឺរ៉ុប។

លោក David Beasley និយាយថា ពួករដ្ឋអ៊ីស្លាម (IS/ISIS) មានដៃគូសហការជាមួយក្រុមភេរវករផ្សេងទៀតដូចជា ក្រុមAl-Shabaab ក្រុមBoko Haram និង ក្រុមAl-Qaeda ដើម្បីបង្កចលនាឱ្យមានការធ្វើចំណាកស្រុកពីតំបន់អាហ្រ្វិកទៅកាន់ទ្វីបអឺរ៉ុប និងរៀបចំដំណើរការជួយបញ្ជូនជនអន្តោប្រវេសន៍ដោយសង្ងាត់។

ក្រុមសកម្មប្រយុទ្ធ IS ជាច្រើននាក់ក៏មានការភៀសខ្លួនចាកចេញ ដែលធ្លាប់ទទួលបរាជ័យដឹកនាំក្រោមពួករដ្ឋអ៊ីស្លាមនៅប្រទេសស៊ីរី និងអ៊ីរ៉ាក់។ ប៉ុន្តែ ឥឡូវនេះពួកគេត្រូវរាយការណ៍ថា រកឃើញជម្រកនៅក្នុងតំបន់ Africa’s Sahel ដែលជាតំបន់វាលខ្សាច់ពាក់កណ្តាលលាតសន្ធឹងពីកើតទៅលិចទូទាំងទ្វីបអាហ្វ្រិកខាងត្បូង នៃតំបន់វាលខ្សាច់សាហារ៉ា។ យោងតាមលោក Beasleyថា ក្រុមចម្រុះភេរវករកំពុងព្យាយាមប្រើប្រាស់ស្បៀងអាហារជាអាវុធ ដល់តំបន់ដែលមានអស្ថិរភាពប្រជាជន ៥០០លាននាក់ និងបង្ខំឱ្យធ្វើចំណាកស្រុកទៅតំបន់ទ្វីបអឺរ៉ុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here