ប្រទេសម៉ាលី៖ ជនជាតិ Tuaregs 40 នាក់ស្លាប់នៅក្នុងការសងសឹករបស់ក្រុមជីហាដ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី28 ខែមេសា ឆ្នាំ2018

ក្រុមមន្រ្តី បាននិយាយថា ប្រជាជនជាង ៤០នាក់នៅក្នុងសហគមន៍ជនជាតិ Tuareg ត្រូវសម្លាប់នៅក្នុងការវាយប្រហារ ២ដាច់ដោយឡែក ដោយសង្ស័យថាជាការសងសឹកក្រុមជីហាដ ភាគខាងជើងប្រទេសម៉ាលី។ ការវាយប្រហារនេះកើតឡើងនៅតំបន់ដាច់ស្រយ៉ាលម៉ាណាកា កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍មុន។

គេជឿថា ពួកគេកំពុងតែសងសឹកបន្ទាប់ពីជនជាតិ Tuareg ការវាយប្រហារទៅលើមូលដ្ឋានជីហាដនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ តំបន់ភាគច្រើននៅភាគអាគ្នេយ៍ប្រទេសម៉ាលីគ្មានច្បាប់គ្រប់គ្រងនោះទេ បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពរវាងរដ្ឋាភិបាល និងពួកឧទ្ទាម Tuareg  ឆ្នាំ២០១៥ និងបើទោះវត្តមានកងកម្លាំងអន្តរជាតិក៏ដោយ។

ជនជាតិ Tuareg ជាបេតិកភ័ណ្ឌប្រវត្តិសាស្ត្រជនជាតិភាគតិច Berber ហើយបានដណ្ដើមយកផ្នែកខ្លះក្នុងតំបន់នេះរួមបញ្ចូលទាំងទីក្រុងប្រវត្តិសាស្ត្រធីមប៊ុកគូផងដែរ កាលពីឆ្នាំ២០១២។ ប៉ុន្តែតំបន់នេះក្រោយមកត្រូវបានកាន់កាប់ដោយពួកយុទ្ធជនអ៊ីស្លាមដែលជាបណ្តាញរបស់ក្រុមអាល់កៃដាវិញរហូតដល់ពួកគេចាកចេញ ខណៈមានប្រតិបត្តិការយោធាដែលដឹកនាំដោយបារាំង កាលពីឆ្នាំ២០១៣។

ប្រទេសម៉ាលីឃើញការបះបោរ ៤លើក ចាប់តាំងពីទទួលបានឯករាជ្យពីបារាំងកាលពីឆ្នាំ១៩៦០។ សូមបញ្ជាក់ថា ក្រុម Tuareg និងក្រុមអារ៉ាប់នៅភាគខាងជើង និងភាគខាងកើតអ្នកស្រុកតំបន់មួយហៅថា Azawad ពួកគេបាននិយាយថា ពួកគេគ្មានអើពើណាមួយនោះទេ ប៉ុន្តែភាគខាងត្បូងវិញកាន់តែរីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here