ប្រទេសកូរ៉េខាងជើងសន្យាថានឹងបិទទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរនៅខែឧសភា

0

 

ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨

ប្រទេសកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងគ្រោងនឹងបិទទីតាំងសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួននៅខែឧសភា ហើយផ្តល់ឱ្យអ្នកជំនាញខាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយចូលរួមដំណើរការនេះ។ការសម្រេចបិទទីតាំងនេះ នៅចំពេលដែលមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន (Kim Jong-un)និងលោកប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេអ៊ីន (Moon Jae-in)ជួបគ្នានៅកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រកាលពីថ្ងៃសុក្រ។ លោក យ៉ុនយ៉ាងចាន់ (Yoon Young-chan) លេខាធិការសារព័ត៌មានលោកមូននិយាយថា ប្រទេសទាំងពីរព្រមព្រៀងគ្នាធ្វើការរុះរើសាធារណៈផងដែរ។

លោក Yoon ដកស្រង់សម្តីលោកគីមនិយាយថា “មានអ្នកខ្លះនិយាយថាយើងកំពុងបញ្ចប់ទីតាំងដែលមិនដំណើរការ ប៉ុន្តែអ្នកនឹងឃើញថាប្រទេសទាំងពីរស្ថិតក្នុងសភាពល្អ” ។ មេដឹកនាំកូរ៉េខាងជើងនិយាយថា លោកនឹងអញ្ជើញអ្នកជំនាញសន្តិសុខ និងអ្នកកាសែតជាច្រើនចូលរួម។ លោកគីមនិយាយទៀតថា ប្រទេសរបស់លោកនឹងមិនត្រូវការនុយក្លេអ៊ែរទៀតទេ ប្រសិនបើប្រទេសអាមេរិកសន្យាមិនធ្វើការឈ្លានពានប្រទេសខ្លួន។

អ្នកនាំពាក្យទីក្រុងសេអ៊ូលនិយាយថា លោកគីមនឹងផ្លាស់ប្តូរម៉ោងពេលវេលាតំបន់របស់កូរ៉េខាងជើង ដើម្បីដូចទៅនឹងប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្ន ម៉ោងពេលវេលាទីក្រុងសេអ៊ូលដើរមុនក្រុងព្យុងយ៉ាងចំនួន៣០នាទី។

កិច្ចប្រជុំកំពូលកាលពីថ្ងៃសុក្របង្ហាញឱ្យឃើញការកាត់បន្ថយវិបត្តិនៅលើឧបទ្វីបកូរ៉េ។ ជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ដែលមេដឹកនាំកូរ៉េខាងជើង និងខាងត្បូងជួបគ្នានៅជាប់ព្រំដែន ហើយចុះហត្ថលេខាលើសេចក្តីប្រកាសរួមគ្នាមួយ អំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរពេញលេញនៃឧបទ្វីបកូរ៉េ។ ប្រទេសទាំងពីរព្រមព្រៀងគ្នាឱ្យមានកិច្ចចរចាបន្ថែមទៀតដោយមានការចូលរួមពីបណ្តាលប្រទេសផ្សេងទៀត ដូចជាសហរដ្ឋអាមេរិចសម្ព័ន្ធមិត្តក្រុងសេអ៊ូល និងប្រទេសចិនជាអ្នកគាំទ្រក្រុងព្យុងយ៉ាង នៅក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជំនួសបទឈប់បាញ់ដែលកើតមានឡើងចាប់តាំងពីសង្គ្រាមកូរ៉េបញ្ចប់នៅឆ្នាំ១៩៥៣ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here