តុលាការប្រទេសអ៊ីរ៉ាក់កាត់ទោសដាក់ពន្ធនាគារអស់មួយជិវិតលើស្ត្រីជនជាតិរុស្ស៊ីចំនួន ១៩ នាក់ ពីបទទាក់ទងជាមួយរដ្ឋអ៊ីស្លាម

0

ប្រភពព័ត៌មាន Tass ចុះផ្សាយថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៨

តុលាការប្រទេសអ៊ីរ៉ាក់កាត់ទោសស្ត្រីជនជាតិរុស្ស៊ីចំនួន ១៩ នាក់ឲ្យជាប់ពន្ធនាគារអស់មួយ ជិវិតនៅថ្ងៃសៅរ៍ ពីបទចូលរួមជាមួយរដ្ឋអ៊ីស្លាម នេះយោងតាមប្រភពព័ត៌មានពីបណ្តាញ ទូរទស្សន៍ អ៊ីរ៉ាក់ Alsumaria ។ នៅពេលរាយការណ៍ ភ្នាក់ងារសារព័ត៌មាន TASS ពុំទទួលបានសេចក្តីអត្ថាធិប្បាយពីស្ថានទូតរុស្ស៊ីចំពោះប្រទេសអ៊ីរ៉ាក់ទេ។

នៅថ្ងៃទី ១៩ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova និយាយថា នៅថ្ងៃទី ២៩ ខែមេសា តុលាការអ៊ីរ៉ាក់គ្រោងបើកសវនាការជំនុំជម្រះលើស្ត្រីជនជាតិរុស្ស៊ី ចំនួន ១១ នាក់ ដែលត្រូវជាប់ឃុំក្នុងពន្ធនាគារអ៊ីរ៉ាក់ ជាមួយនឹងកូនៗរបស់ពួកគេ។ អ្នកការទូតនិយាយថា ស្ថានទូតរបស់ប្រទេសរុស្ស៊ីនៅទីក្រុង Baghdad និងស្ថានអគ្គកុងស៊ុលនៅក្នុងតំបន់ Erbil តាមដានយ៉ាងដិតដល់លើនារីរុស្ស៊ីទាំងនោះ និងកូន ៗរបស់ពួកគេក្រោយពីទទួលបានរបាយការណ៍ដំបូងនៅរដូវក្តៅឆ្នាំ ២០១៧ ថា អ្នកទាំងនោះត្រូវអ្នក​អនុវត្តច្បាប់ក្នុង​តំបន់​ចាប់​ឃុំខ្លួន។ ទំនាក់ទំនងការងារត្រូវបង្កើតឡើងជាមួយភ្នាក់ងារប្រទេសអ៊ីរ៉ាក់ដែលពាក់ព័ន្ធទាំង អស់​ដើម្បីជួយឱ្យយល់ពីសារៈសំខាន់ និងទំហំនៃបញ្ហានេះនេះយោងតាមសម្តីរបស់អ្នក ការទូត។

ចាប់តាំងពីរដូវក្តៅឆ្នាំ ២០១៧ កុមារមិនទាន់គ្រប់អាយុ និងស្ត្រីចំនួន ២៤ នាក់ត្រូវគេបញ្ជូនពីប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរីឲ្យត្រឡប់ទៅប្រទេសរុស្ស៊ី ។ យោងតាមប្រភពព័ត៌មានពីក្រសួងការបរទេសរុស្ស៊ីបង្ហាញថា ស្ត្រីចំនួនពី ៥០ ទៅ ៧០ នាក់ត្រូវគេឃុំខ្លួននៅពន្ធនាគារ តុលាការព្រហ្មទណ្ឌក្នុងទីក្រុង Baghdad ។ គេរាយការណ៍ថា ស្ត្រីទាំងនោះមានលិខិតឆ្លងដែនរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ គេអាចបង្ហាញអត្តសញ្ញាណរបស់ស្ត្រីទាំងនោះបានលុះត្រាតែការស៊ើបអង្កេតត្រូវបញ្ចប់ ហើយសាលក្រមដំបូងត្រូវគេអាន។ ​  ស្ត្រីមួយចំនួន​បំផ្លាញ​​អត្តសញ្ញាណប័ណ្ណគេដោយមានចេតនា ឬធ្វើឲ្យបាត់លិខិតឆ្លង​ដែនរបស់​ពួកគេ នេះយោងតាមប្រភពព័ត៌មានពីមន្រ្តីក្រសួងការបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here