សហរដ្ឋអាមេរិកមានផែនការប្រយុទ្ធប្រឆាំងក្រុម ISIS លើកចុងក្រោយដែលជំរុញបង្កឱ្យមានគ្រោះថ្នាក់ដល់ការបែងចែកប្រទេសស៊ីរី

0

ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨

ក្រុមអ្នកវិភាគប្រាប់សារព័ត៌មានRTថា ការប្រកាសចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងមូលដ្ឋានដ៏រឹងមាំដែលនៅសេសសល់របស់រដ្ឋអ៊ីស្លាម ក្រសួងការបរទេសអាមេរិកដាក់បញ្ចូលភាសាប៉ុន្មានចំនុច ចង្អុលបង្ហាញក្នុងការបែងចែកប្រទេសស៊ីរី។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Heather Nauert និយាយកាលពីថ្ងៃអង្គារថា “សម្រាប់ពួកក្រុមISISដែលគ្រប់គ្រងដែនដី និងការបំភ័យប្រជាពលរដ្ឋស៊ីរីកំពុងឈានដល់ថ្ងៃទីបញ្ចប់ហើយ” ។ ប្រតិបត្តិការនេះនឹងត្រូវធ្វើឡើងដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកចូលរួមជាមួយដៃគូក្នុងតំបន់រួមទាំងជនជាតិឃឺដែលភាគច្រើនជាកងកម្លាំងប្រជាធិបតេយ្យស៊ីរី។

លោកស្រី Nauert និយាយថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយ ប្រទេសទួរគី អ៊ីស្រាអែល ជូរដែន អ៊ីរ៉ាក់ និងលីបង់ផងដែរ ដើម្បីការពារព្រំដែនរបស់ខ្លួនពីរដ្ឋអ៊ីស្លាម (ISIS/ISIL)។ នេះជាចំនុចគួរឱ្យចាប់អារម្មណ៍ ព្រោះការបន្តនៅមានក្រុមIS ជិតព្រំដែនប្រទេសអ៊ីរ៉ាក់ ដែលមានច្រក ភាគខាងត្បូងទីក្រុងដាម៉ាស កំពុងត្រូវបោសសម្អាតដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី។

លោកស្រី Nauert ក៏និយាយផងដែរថា សហរដ្ឋអាមេរិកធានាថាប្រតិបត្តិការលើកនេះនឹងមាន “ភាពខ្លាំងក្លានិងច្បាស់លាស់យូរអង្វែង” នៅក្នុងប្រទេសស៊ីរី ដូច្នេះក្រុមIS មិនអាចវិលត្រឡប់មកវិញ ហើយចំនួនប្រជាជនដែលត្រូវរំដោះមិនអាចយកប្រយោជន៍ដោយរបបលោកអាសាដ ឬអ្នកគាំទ្រអ៊ីរ៉ង់បានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here