យ៉ាងហោចណាស់មនុស្ស ២៤ នាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះពីរលើកនៅវិហារនេហ្ស៊ីរីយ៉ា

0

ប្រភពព័ត៌មាន CNN ចុះផ្សាយថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៨

នៅថ្ងៃអង្គារ៍ មានមនុស្សយ៉ាងហោចណាស់ ២៤ នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកចំនួន​ ០២ លើក នៅភាគខាងជើងប្រទេសនេហ្ស៊ីរីយ៉ា។ ហេតុការណ៍នេះកើតឡើងក្នុងទីក្រុង  Mubi នៅរដ្ឋ Adamawa នៅវេលាម៉ោង ០១ រសៀល ខណៈពេលដែលអ្នកគោរពបូជាប្រមូលផ្តុំគ្នាសម្រាប់ការអធិស្ឋាន។

អ្នកនាំពាក្យម្នាក់របស់ប៉ូលិសរដ្ឋ Adamawa ប្រាប់ទូរទស្សន៍ CNN ថា គ្រាប់បែក​ទាំងនោះ​ត្រូវគេដាក់នៅទីតាំងផ្សេងគ្នាជុំវិញវិហារអ៊ីស្លាម។ អ្នកបំផ្ទុះគ្រាប់បែកលើកដំបូងចូលក្នុងវិហារអ៊ីស្លាម​ខណៈពេលដែលមនុស្ស​កំពុងអធិឋាន ហើយការបំផ្ទុះគ្រាប់បែកពេលនោះសម្លាប់មនុស្ស ​០៤ នាក់នេះយោងតាមប្រភពព័ត៌មានពីលោក Othman Abubakar ប្រាប់សារព័ត៌មាន CNN ។

ប្រភពបន្ថែមថា អ្នកគោរពបូជាភៀសខ្លួនពីវិហារអ៊ីស្លាម ហើយអ្នកបំផ្ទុះគ្រាប់បែកទី ០២ ដែលមានចម្ងាយប្រហែលពីរបីរយម៉ែត្រក៏​បំផ្ទុះឧបករណ៍​របស់គាត់​សម្លាប់មនុស្ស ​២០ នាក់ផ្សេងទៀត។ ការបំផ្ទុះគ្រាប់បែកនេះកើតឡើងក្រោយពីមានអ្នកបំផ្ទុះគ្រាប់បែក អត្តឃាតសម្លាប់មនុស្ស ០៤ នាក់នៅតំបន់ Maiduguri ក្នុងរដ្ឋ Borno ។ វាក៏បានកើតឡើងមួយថ្ងៃ​ក្រោយពី​លោកប្រធានាធិបតី Buhari របស់នីហ្សេរីយ៉ាជួបជាមួយលោក Trump នៅឯសេតវិមាន និងពិភាក្សាអំពីបញ្ហាប្រឈមផ្នែកសន្តិសុខដែលប្រទេស នេះប្រឈមមុខរួមទាំងការបះបោរជិតមួយទសវត្សរ៍ដោយក្រុមភេរវជន Boko Haram នៅភាគឦសាននៃប្រទេស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here