លោក Kim Jong Un យល់ព្រមជួបជាមួយលោក Donald Trump នៅឯ DMZ

0

ប្រភពព័ត៌មាន CNN ចុះផ្សាយថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៨

មេដឹកនាំប្រទេសកូរ៉េខាងត្បូង លោក Moon Jae-in បញ្ចុះបញ្ចូលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un​ ឱ្យមក​ចូលរួមកិច្ចប្រជុំនៅពេលខាងមុខរបស់លោកជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅតំបន់​គ្មានយោធាដែលជាតំបន់ញែកប្រទេសកូរ៉េទាំងពីរ។

លោក Moon និង Kim ជួបគ្នានៅទីតាំងដូចគ្នានៅ Panmunjom នៅថ្ងៃសុក្រ ជាព្រឹត្ដិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រផ្សាយតាមទូរទស្សន៍ទូទាំង​ពិភព​លោក​ ដែលនាំឱ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងបញ្ចប់សង្គ្រាមនៅប្រទេសកូរ៉េជាផ្លូវការ។ លទ្ធភាពដ៏ខ្លាំងក្លាដែលកិច្ចប្រជុំកំពូលនឹងត្រូវធ្វើឡើងនៅកន្លែងនោះ ធ្វើទៅបាននៅលើផ្នែកខាង​ជើងនៃបន្ទាត់ព្រំដែនយោធា​ដែលបែងចែកប្រទេសទាំងពីរ យោងតាមប្រភពមន្រ្តីម្នាក់ដែលមានចំណេះដឹងជ្រៅ ជ្រះលើការគិតរបស់កូរ៉េខាងជើង។

ប្រភពព័ត៌មានបន្តថា ទីកន្លែងនេះមានអត្ថន័យបំផុតសម្រាប់លោក Kim ពីព្រោះប្រភពប្រព័ន្ធផ្សព្វផ្សាយ និងឧបករណ៍ត្រូវគេរៀបចំរួចហើយដែលអាចអនុញ្ញាត​ឱ្យកិច្ចប្រជុំកំពូលនេះ​ប្រព្រឹត្តទៅនៅចុងខែឧសភា។ ការធ្វើដំណើរទៅកាន់តំបន់ភាគខាងជើងជាតំបន់គ្មានយោធា (DMZ) នឹងផ្តល់ ឱកាសជាប្រវត្តិសាស្ត្រសម្រាប់ Trump ផងដែរ ហើយលោក Moon ​ អាចនឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូល នេះ​​​ក្នុងសមាសភាពមួយចំនួន។

អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង​ បង្ហាញខ្លួនគាំទ្រការ​ជ្រើសរើស​ទីកន្លែង​នៅពេលសួរអំពីសំណើនេះនៅពីថ្ងៃអង្គារ។ អ្នកនាំពាក្យរូបនេះបានប្រាប់អ្នកយកព័ត៌មានថា លោកគិតថា Panmunjom ពិតជាមានសារៈសំខាន់ណាស់ក្នុងនាមជាកន្លែងមួយ​ដើម្បីលុបបំបាត់​ការបែក​ខ្ញែក​ និងបង្កើតឱ្យមានព្រឹត្តការណ៍ថ្មីមួយសម្រាប់សន្តិភាព។ តើ Panmunjom មិនមែនជាកន្លែងនិមិត្តរូបទេ ឬអី?

LEAVE A REPLY

Please enter your comment!
Please enter your name here