ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៨
ការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងសាលារៀនរុស្ស៊ី (គេបង្ខំឱ្យបង្រៀនភាសា Latvian) ប្រារព្ធធ្វើឡើងនៅតំបន់ Riga នៅថ្ងៃទី ០១ ខែឧសភា។ ក្រុមអ្នករៀបចំបញ្ជាក់ឱ្យដឹងថា មនុស្សពីប្រាំពីរពាន់ទៅដប់ពាន់នាក់ចូលរួមក្នុងការដើរដង្ហែក្បួនតាមផ្លូវកណ្តាល Brivibas ។
ក្រុមបាតុករបានកាន់បដាដែលសរសេរថា Latvian គឺជាប្រទេសរបស់ខ្ញុំ។ រុស្ស៊ីគឺជាភាសារបស់ខ្ញុំ និងសាលារៀនភាសារុស្ស៊ី = សន្តិភាពនៅក្នុងប្រទេស Latvian និងស្រែកថា ប្រគល់សាលារៀនរុស្ស៊ីមក។ យោងតាមច្បាប់ថ្មី ការគ្រប់សាលារៀនទាំងអស់ នៅអតីតរដ្ឋសូវៀតត្រូវប្តូរទៅសាលាភាសា Latvian នៅត្រឹមឆ្នាំ២០២១ ។ ថ្វីបើអ្នកនិយាយភាសារុស្ស៊ីមានចំនួនប្រមាណ ៤០ ភាគរយនៃ ប្រជាជន Latvia ចំនួន០២ លាននាក់ រុស្ស៊ីត្រូវគេចាត់ទុកថា ជាភាសា បរទេស។
ការឆ្លងកាត់ការប្រលងភាសាគឺជាតំរូវការដ៏តឹងរ៉ឹងមួយសម្រាប់ទទួលបានសញ្ជាតិ Latvian ដែលនាំឱ្យមានផលលំបាកដល់មនុស្សរាប់រយពាន់នាក់ភាគច្រើនជាជនជាតិភាគតិចរុស្ស៊ីមានតែលិខិតឆ្លងដែនដែលមិនមែនជាពលរដ្ឋ និងសិទ្ធិមានដែនកំណត់៕
