ប្រទេសអ៊ីស្រាអែលលុបចោលការសាកល្បងប្រព័ន្ធការពារគ្រាប់មីស៊ីល Arrow-3 ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិករហូតទាល់តែមានការត្រៀមលក្ខណៈជាអតិបរមា

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៨

ក្រសួងការពារជាតិអ៊ីស្រាអែលប្រកាសថា ការសាកល្បងគ្រាប់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយរបស់អ៊ីស្រាអែលត្រូវពន្យារពេលដើម្បីធានាឲ្យបានថា ប្រព័ន្ធនេះពិតជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសាកល្បង។ ក្រោយពីមានការពិគ្រោះយោបល់រវាងភ្នាក់ងារការពារមីស៊ីលអាមេរិក និងមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែល គេសម្រេចចិត្តពន្យាពេលការធ្វើតេស្តប្រព័ន្ធ Arrow-3 នៅរដ្ឋអាឡាស្កា (Alaska) ដើម្បីឈានដល់ការត្រៀមខ្លួនឲ្យបានកម្រិតខ្ពស់បំផុតមុនពេលមានការធ្វើតេស្តក្នុងអាកាសរបស់អាមេរិក នេះយោងតាមប្រភពសេចក្តីថ្លែងការណ៍របស់ក្រសួង។

ក្រោយមកក្រសួងនិយាយថា ពួកគេធ្វើការជាមួយដៃគូគឺសហរដ្ឋអាមេរិកដើម្បីកំណត់កាលបរិច្ឆេទផ្សេងទៀតសម្រាប់ការធ្វើតេស្តនេះ ប៉ុន្តែមិនបានបង្ហាញពីព័ត៌មានលម្អិតអំពីកាលវិភាគធ្វើតេស្តទេ។ មន្រ្តីយោធាសង្កត់ធ្ងន់ថា ការពន្យាពេលធ្វើតេស្តនឹងមិនប៉ះពាល់ដល់ប្រព័ន្ធការពារគ្រាប់មីស៊ីល Arrow-2 និង Arrow-3 ដែលមានដំណើរការរួចហើយនោះទេ។

បច្ចុប្បន្ន ប្រព័ន្ធការពារគ្រាប់មីស៊ីលនេះត្រូវកងកម្លាំងការពារអ៊ីស្រាអែល (IDF) ប្រើប្រាស់។ ការអភិវឌ្ឍន៍នេះមានការចូលរួមពីក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែល និងក្រុមហ៊ុន Boeing  ដោយប្រព័ន្ធ Arrow-3 ឆ្លងកាត់ការធ្វើតេស្តលើកទីមួយលើមហាសមុទ្រមេឌីទែរ៉ាណេក្នុងឆ្នាំ ២០១៥ និងដាក់ឲ្យប្រើក្នុងប្រទេសអ៊ីស្រាអែលចាប់តាំងពីឆ្នាំ ២០១៧ ។ ប្រព័ន្ធការពារគ្រាប់មីស៊ីលមានសមត្ថភាពរារាំងគ្រាប់មីស៊ីលផ្លោងក្នុងលំហអាកាសនៅកម្ពស់មួយ ដែលអាចឱ្យវាបំផ្លាញក្បាលគ្រាប់មិនធម្មតាដោយសុវត្ថិភាព។ វាអាចហោះហើររហូតដល់ចម្ងាយ ២៤ ០០ គីឡូម៉ែត្រ។

Arrow-3 រចនាឡើងជាប្រព័ន្ធការពារមីស៊ីលថ្នាក់កំពូលរបស់អ៊ីស្រាអែល។ ស្រទាប់ផ្សេងទៀតនៃប្រព័ន្ធការពារមីស៊ីលរួមមាន មីស៊ីល Iron Dome មានប្រតិបត្តិការចម្ងាយខ្លី ត្រូវគេប្រើរួចហើយ និងប្រព័ន្ធពាក់      កណ្តាលជួរហៅថា David Sling ដែលគេរំពឹងថានឹងដាក់ប្រើប្រាស់នៅឆ្នាំក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីស្រាអែលហាក់ដូចជាធ្លាប់មានបញ្ហាមួយចំនួនជាមួយនឹងការធ្វើតេស្ត Arrow-3 ។

ការសាកល្បងលើកទី ០១ ធ្វើនៅឆ្នាំ ២០១៤  មានបញ្ហារំខានដោយសារតែវាហើរខុសមីស៊ីលគោលដៅ។ ការធ្វើតេស្តដែលគេរំពឹងថានឹងធ្វើឡើងនៅខែធ្នូឆ្នាំ ២០១៧ និង ខែមករាឆ្នាំ ២០១៨ ត្រូវគេលុបចោលដោយសារតែមានបញ្ហាបច្ចេកទេសមួយចំនួន។ យោងតាមប្រភពកាសែត Times of Israel បង្ហាញថា បញ្ហាផ្ទេរទិន្នន័យមួយចំនួនជំរុញឱ្យយោធាលុបចោលការធ្វើតេស្តនៅខែមករា ខណៈពេលដែលនៅថ្ងៃទី ០១ ខែធ្នូ គេលុបចោលការធ្វើតេសត្តដោយសារមានបញ្ហាសុវត្ថិភាព។ ការធ្វើតេស្ត Arrow-3 ទទួលបានជោគជ័យម្តងនៅខែកុម្ភៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here