ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៨
មិនត្រឹមតែហៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា ជាអ្នកកុហកដ៏កខ្វក់ និងជាប្រមុខនៃរបប Zionist សម្លាប់កូនក្មេងនោះទេ ប្រទេសអ៊ីរ៉ង់ថែមទាំងថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើបទបង្ហាញរបស់លោក Benjamin Netanyahu ដោយក្នុងបទបង្ហាញនោះលោក Netanyahu ចោទប្រកាន់ថា ក្រុង Tehran ធ្វើការស្វែងរកអាវុធនុយក្លេអ៊ែរ។ ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ ក្រសួងការបរទេសអ៊ីរ៉ង់រិះគន់ពាក្យបណ្តឹងនៅថ្ងៃច័ន្ទដោយនិយាយថា ជនភូតកុហកដ៏កខ្វក់ដែលជាមនុស្សគ្មានអំណោយផល មានតែពាក្យកុហក និងការបោកប្រាស់។ គេចោទប្រកាន់ប្រទេសអ៊ីស្រាអែលថា ជាប្រទេសប្រើអំពើឃោរឃៅ និងមើលឃើញអ្នកដទៃថា ជាការគំរាមកំហែងដើម្បីលាក់បាំងរបបខុសច្បាប់ដែលពួកគេធ្វើ។
លោក Netanyahu និង notorious ដែលជាអ្នកសម្លាប់ក្មេងៗ ត្រូវតែមានការយល់ដឹងជាមូលដ្ឋានថា មនុស្សក្នុងពិភពលោកមានការយល់ដឹង និងចងចាំគ្រប់គ្រាន់ នេះយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យក្រសួងការបរទេសលោក Bahram Qassemi ។
ក្នុងអត្ថបទខ្លីមួយលើបណ្តាញ tweets រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif សើចចំអកចំពោះការចោទប្រកាន់របស់លោក Netanyahu ដែលមានសេចក្តីថា ការបញ្ចេញមតិចោទប្រកាន់ធ្វើឡើងដោយក្មេងប្រុសម្នាក់ដែលយំដូចសត្វចចកនៅមុនថ្ងៃ ១២ ខែ ឧសភា។ នៅថ្ងៃនោះគេរំពឹងថាប្រធានាធិបតីអាមេរិក Donald Trump នឹងសម្រេចថា តើសហរដ្ឋអាមេរិកគួរតែស្ថិតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលមានការចុះហត្ថលេខាដោយប្រទេសមហាអំណាចពិភពលោកប្រាំ និងប្រទេសអ៊ីរ៉ង់ដែរ ឬទេ។ នៅព្រឹកថ្ងៃចន្ទ លោក Netanyahu ធ្វើបទបង្ហាញពីសៀវភៅធំ ៗ មានផ្ទុកឯកសារជាច្រើនដែលមានការអះអាងថា មានឯកសារសំងាត់កំពូលលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយលោកដាក់ឈ្មោះថាគម្រោងអាម៉ាដ (Project Amad)។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលធ្វើបទបង្ហាញរបស់គាត់នៅលើអេក្រង់ធំដោយបង្ហាញថា ស្លាយ PowerPoint ហើយគាត់និយាយគឺជាភស្តុតាងចោទប្រកាន់ថាក្រុង Tehran រំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
សហរដ្ឋអាមេរិកគាំទ្រលើការអះអាងរបស់លោក Bibi ភ្លាមៗដោយនិយាយថា ឯកសារនេះបង្ហាញថា ប្រទេសអ៊ីរ៉ង់មានកម្មវិធីនុយក្លេអ៊ែរសម្ងាត់ ។ លើសពីនេះ ឯកសារនេះផ្ដល់ជាភ័ស្តតាង ដោយមេដឹកនាំបារាំងលោក Emmanuel Macron និងលោក Donald Trump មិនមានភាពភ្ញាក់ផ្អើលទេ។ ប្រទេសបារាំងនិយាយថា ឯកសារនេះបង្ហាញពីអ្វីដែលសហភាពអឺរ៉ុបធ្លាប់លើកបង្ហាញនៅឆ្នាំ ២០០២ ។
ការចោទប្រកាន់របស់លោក Netanyahu មានលក្ខណៈស៊ីគ្នាជាមួយការឆ្លើយតបរបស់ទីក្រុង Berlin ។ លោក Steffen Seibert អ្នកនាំពាក្យរបស់រដ្ឋាភិបាលអាឡឺម៉ង់និយាយថា ខណៈដែលសហគមន៍អន្តរជាតិមានការសង្ស័យលើការអនុលោមរបស់ប្រទេសអ៊ីរ៉ង់នោះ ការអនុវត្តប្រព័ន្ធត្រួតពិនិត្យមិនធ្លាប់មានពីមុនមកឲ្យបានហ្មត់ចត់ និងមានភាពរឹងមាំពិតជាមានសារៈសំខាន់ ។ តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោកស្រី Federica Mogherini ធ្វើការកត់សម្គាល់ឃើញថា កិច្ចព្រមព្រៀងនេះត្រូវគេរៀបចំចាត់ដាក់យ៉ាងពិតប្រាកដ ព្រោះភាគីទាំងពីរពុំមានការទុកចិត្ត បើមិនដូច្នោះទេគេនឹងមិនទាមទារឲ្យមានការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ។ លោកស្រីថែមទាំងលើកឡើងថា ភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) គឺទទួលខុសត្រូវចំពោះការផ្ទៀងផ្ទាត់លើកិច្ចព្រមព្រៀងរបស់ប្រទេសអ៊ីរ៉ង់ ។
នៅខណៈនោះផងដែរ IAEA បដិសេធមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់របស់លោក Netanyahu ទេ។ នេះមិនមែនជាការអនុវត្តន៍របស់ IAEA ក្នុងការពិភាក្សាគ្នាជាសាធារណៈអំពីបញ្ហាពាក់ព័ន្ធនឹងសារព័ត៌មានបែបនេះទេ នេះយោងតាមប្រភពអ្នកនាំពាក្យរបស់អង្គការឃ្លាំមើលអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។ ក្រុមអ្នកវិភាគប្រាប់ភ្នាក់ងារ RT ថា ប្រទេសអ៊ីស្រាអែលមិនមានសិទ្ធិធ្វើអត្ថាធិប្បាយអំពីសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់នោះទេ ព្រោះរដ្ឋជ្វីហ្វមិនមែនជាភាគីនៃកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ។ លោក Netanyahu និងប្រទេសអ៊ីស្រាអែល ចោទប្រកាន់ប្រទេសអ៊ីរ៉ង់ដោយគ្មានជំហរអ្វីទាំងអស់។ ពួកគេមិនមានជាប់ពាក់ព័ន្ធអ្វីជាមួយកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ ហើយពួកគេថែមទាំងមិនមែនជាសមាជិកនៃសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរថែមទៀតលោក Hamed Mousavi យោងតាមប្រភពព័ត៌មានពីសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Tehran ប្រាប់ភ្នាក់ងាររបស់ RT ។ លោកបន្ថែមថា យើងត្រូវចាំថាប្រទេសអ៊ីស្រាអ៊ែលគឺជាប្រទេសមួយក្នុងតំបន់ដែលមានអាវុធនុយក្លេអ៊ែរ៕
