ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៨
កោះតៃវ៉ាន់កំពុងពិចារណាទិញរថក្រោះអាមេរិកប្រភេទ M1A2 Abrams ដើម្បីការពារឆ្នេរសមុទ្ររបស់ខ្លួនពីការឈ្លានពានដ៏មានសក្តានុពលពីប្រទេសចិន ដោយអះអាងថា កោះនេះនឹងអាចក្លាយជាចំណុចក្តៅបំផុតមួយនៅក្នុងតំបន់ នេះយោងតាមប្រភពព័ត៌មានពីរដ្ឋមន្ត្រីការពារជាតិតៃប៉ិ។ ចិនតៃប៉ិកំពុងពិចារណាអំពីសមត្ថភាពរបស់រថក្រោះ US M1A2 Abrams ដើម្បីយកទៅបម្រើជាខ្សែការពារការពារឆ្នេរសមុទ្រ ប្រសិនបើចិនដីគោករំលោភអធិបតេយ្យភាពរបស់ខ្លួនមកលើកោះនេះ យោងតាមប្រភពព័ត៌មានពីរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Yen Teh-Fa ប្រាប់ក្រុមអ្នកតាក់តែងច្បាប់នៅថ្ងៃចន្ទ។ រថក្រោះ Abrams អាចដើរតួនាទីជាកម្លាំងសំខាន់ដើម្បីយកឈ្នះលើបញ្ហាឆ្នេរសមុទ្រ និងកម្ចាត់សត្រូវនៅលើឆ្នេរសមុទ្រ។ រដ្ឋមន្ត្រីការពារជាតិប្រាប់គណៈប្រតិភូថា បច្ចុប្បន្នកងទ័ពកំពុងវាយតម្លៃលើការទិញឧបករណ៍ពីសហរដ្ឋអាមេរិក។ លោក Yen បន្ថែមថាការវាយតម្លៃ និងទំហំនៃការបញ្ជាទិញនឹងបញ្ចប់នៅចុងឆ្នាំនេះ។
ប្រមុខការពារជាតិតៃវ៉ាន់ជឿជាក់ថា កោះនេះត្រូវតែបង្កើនកម្លាំងយោធារបស់ខ្លួនខណៈពេលដែលចិនបង្កើនការធ្វើសមយុទ្ធយោធានៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ក្នុងរយៈពេលមួយ ឬពីរខែ ប្រទេសចិននឹងរៀបចំការហ្វឹកហ្វឺនយោធាជួរវែងបន្ថែមទៀត និងបង្កើនប្រតិបត្តិការកងកម្លាំងចម្រុះដើម្បីចូលរួមសកម្មភាពនៅដែនទឹកក្បែរកោះតៃវ៉ាន់ ។ ច្រកសមុទ្រតៃវ៉ាន់ទំនងនឹងអាចជំនួសចំណុចក្តៅបំផុតពីឧបទ្វីបកូរ៉េ។ លោក Yen ធ្វើការកត់សម្គាល់ឃើញថា ចិនតៃប៉ិបង្កើនការត្រៀមខ្លួនលើផ្នែកយោធាក្រោយពីមានការពង្រីកសកម្មភាពរបស់ទីក្រុងប៉េកាំងនៅជិតកោះតៃវ៉ាន់។ នៅដើមឆ្នាំនេះ នាវាដឹកយន្តហោះកងទ័ពជើងគោករបស់កងទ័ពរំដោះប្រជាជនចិន (PLA) ធ្វើដំណើរឆ្លងកាត់តៃវ៉ាន់យ៉ាងហោចណាស់ចំនួន ០៣ ដង ហើយការដឹកយន្តហោះចុងបំផុតគឺនៅថ្ងៃទី ១៩ ខែមេសា។ លើសពីនេះទៀតយន្តហោះចិនបង្កើនការល្បាតតាមកោះរបស់ពួកគេនៅក្នុងខែមេសាដើម្បីអនុវត្តសមយុទ្ធ ដោយមានគោលបំណងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ។
សបា្ដហ៍មុន ក្រុមចារបុរសប្រទេសចិនចេញវីដេអូបង្ហាញពីយន្តហោះចម្បាំងរបស់ខ្លួនដើរល្បាតនៅលើដែនអាកាសនៅជិតកោះ។ កងកម្លាំងអាកាសចិននិយាយថា វីដេអូនេះគឺដើម្បីឱ្យប្រជាជនចិនគ្រប់ជនជាតិទាំងអស់ជាពិសេសជនរួមជាតិនៅតៃវ៉ាន់ និងជនជាតិចិននៅក្រៅប្រទេសយល់ថា ប្រទេសចិននឹងមិនបំបែកទឺកដីចេញពីមាតុភូមិសូម្បីតែមួយអ៊ីញ (single inch) ។ ទំនាក់ទំនងរវាងក្រុងប៉េកាំង និងចិនតៃប៉ិកាន់តែយ៉ាប់ យ៉ឺនឡើងចាប់តាំងពីប្រធានាធិបតីតៃវ៉ាន់ លោក Tsai Ing-wen សមាជិកគណបក្សអភិវឌ្ឍន៍ប្រជាធិបតេយ្យឯករាជ្យរបស់កោះ ឡើងកាន់តំណែងនៅខែឧសភាឆ្នាំ ២០១៦ ។ ប្រទេសចិនសង្ស័យថា មេដឹកនាំនេះកំពុងស្វែងរកការជំរុញឲ្យមានឯករាជ្យភាព។ ក្រុងប៉េកាំងដែលតែងតែរក្សាគោលនយោបាយរបស់ខ្លួនជាមួយប្រទេសចិនមើលឃើញកោះតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសរបស់ខ្លួន ហើយពួកគេត្រូវប្រុងប្រយ័ត្នចំពោះការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះកោះនេះ។
នៅខែមីនា ប្រធានាធិបតីអាមេរិកលោក Donald Trump ចុះហត្ថលេខាលើច្បាប់ស្តីពីទេសចរណ៍តៃវ៉ាន់ (HR 535) មានបំណងពង្រឹងចំណងទាក់ទងរវាងសហរដ្ឋអាមេរិក និងចិនតៃប៉ិឲ្យកាន់តែស៊ីជម្រៅ។ ច្បាប់នេះមានការអនុញ្ញាតឱ្យធ្វើដំណើរ និងការធ្វើទស្សនកិច្ចគ្រប់កម្រិត ក្នុងនោះមានទាំងមន្រ្តីរដ្ឋ និងអ្នកដឹកនាំអាជីវកម្មទាំងនៅសហរដ្ឋអាមេរិក និងភាគីតៃវ៉ាន់។ នៅដើមខែមេសា ក្រសួងការបរទេសរាយការណ៍ថា ពួកគេអនុម័តអាជ្ញាប័ណ្ណទីផ្សារសម្រាប់ក្រុមហ៊ុនការពារជាតិដើម្បីលក់បច្ចេកវិទ្យាទៅឱ្យកោះតៃវ៉ាន់។ ការអនុម័តនេះនឹងអាចឱ្យពួកគេសាងសង់នាវាមុជទឹកផ្ទាល់ខ្លួន៕
