ប្រមុខអង្គការសហប្រជាជាតិព្រមានថានឹងលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់លុះត្រាតែមានជម្រើសល្អប្រសើរជាងនេះ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០១៨

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានធ្វើការព្រមាននៅថ្ងៃព្រហស្បតិ៍ថានឹងលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់លុះត្រាតែមានជម្រើសមួយល្អប្រសើរ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គំរាមរំលាយ​កិច្ច​ព្រមព្រៀងអន្តរជាតិ។ ប្រសិនបើថ្ងៃណាមួយមានកិច្ចព្រមព្រៀងប្រសើរសម្រាប់ជំនួសកិច្ចព្រមព្រៀងនេះដែលជារឿងមួយដ៏ល្អ។ យោងតាមប្រភពប្រសាសន៍របស់លោក Guterres ប្រាប់ទូរទស្សន៍ BBC៤ បានឲ្យដឹងថាយើងមិនគួររំលាយវាទេលុះត្រាតែយើងមានជម្រើសដ៏ល្អមួយជំនួសជម្រើសនេះ។ បើយោងតាម Reuters ដកស្រង់សម្តីរបស់លោក Guterres បានឲ្យដឹងថា លោកជឿជាក់ថាផែនការសកម្មភាពរួម គឺជាជ័យជម្នះ​ផ្នែកការទូតដ៏សំខាន់ហើយលោកគិតថាវាជាកត្តាសំខាន់ក្នុងការរក្សាកិច្ចព្រមព្រៀងនេះ។ ប្រមុខអង្គការសហប្រជាជាតិបន្ថែមថាមានតំបន់ជាច្រើនដែលសាកសមសម្រាប់កិច្ចសន្ទនាប្រកប​ដោយ​​អត្ថន័យ​ពីព្រោះលោកមើលឃើញតំបន់ដែលគេរើសនោះស្ថិតក្នុងទីតាំងគ្រោះថ្នាក់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here